ជាតិ
ក្រុមហ៊ុន​ចិន​មួយ គ្រោង​វិនិយោគ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​
14, May 2017 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន China Communications Constuction Company គ្រោង​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រវែង​១៩០គីឡូ​ម៉ែត្រ ដែល​រត់​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ។​



​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅមុន​បំណាច់​ឆ្នាំ​២០១៧​នេះ​។ ក្រៅពីនេះ​ក្រុមហ៊ុន CCCC​នេះ ក៏​ចាប់​អារ​ម្ម​ណ៌​លើ​គំរោង​សាងសង់​ផ្លូវដែក និង​កំពង់ផែ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​លើកឡើង​ពី​ជំនួប​ជាមួយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន CCCC ។​

​សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​និង​ពិភាក្សា​ជាមួយ​ក្រសួង​ជំនាញ​នានា ដើម្បី​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ច្បាស់លាស់ អំពី​ការវិនិយោគ​ផ្លូវ​ល្បឿន​លឿន រួមទាំង​គម្រោង​កំពង់ផែ​ក្នុងប្រទេស​កម្ពុជា​នេះ​។​

​កន្លងមក​ក្រុមហ៊ុន CCCC បានដាក់​ទុនវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា ដោយបាន​កសាង​ផ្លូវថ្នល់ ចំនួន​១៦ គម្រោង​រួចមកហើយ ដែល​បាន​ចំណាយ​ទុន​សរុប ១,៦០០ លាន​ដុល្លារ​អាមេរិក​៕


Tag:
 ផ្លូវ​ល្បឿន​លឿន​
  ​កម្ពុជា​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com