ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សូមប្រយ័ត្ន ៖ កុំញ៉ាំទឹកដោះគោ លាយអាហារទាំងនេះ
×
ការសិក្សាមួយចំនួនបានបង្ហាញថា ការញ៉ាំទឹកដោះ លាយនឹងបញ្ចូលគ្នា នឹងអាហារមួយចំនួន មិនល្អចំពោះសុខភាពនោះឡើយ ដូច្នេះ សូមអ្នកមានការប្រុងប្រយ័ត្ន ក្នុងការទទួលទានឲ្យមែនទែន។
យោងទៅតាមក្បួនព្យាបាល Ayurveda ដ៏យូរលង់ណាស់មកហើយ ការញ៉ាំបែបនេះ អាចធ្វើឲ្យសរីរាង្គកាយរបស់អ្នក មានដំណើរការខុសធម្មតា។
អ្វីដែលអ្នកគួរប្រុងប្រយ័ត្នក្នុងការញ៉ាំ
១ ទឹកដោះគោ និងផ្លែឈើមួយចំនួន ពីព្រោះវាអាចធ្វើខូចសុខភាព
២ ចេក ស្ត្របឺរី ក្រូចឆ្មារ និងក្រូច ផ្តល់កម្រៅដល់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែ ទឹកដោះគោបែរធ្វើឲ្យវាត្រជាក់ទៅវិញ ដូច្នេះ ការញ៉ាំវាបញ្ចូលគ្នា ពិតជាមិនល្អនោះឡើយ
៣ ទឹកដោះគោ និងសាច់ ក៏មិនសូវត្រូវគ្នាដែរ ពីព្រោះ ក្រពះត្រូវការពេលយូរ ដើម្បីកម្ទេចល្បាយមួយនេះ ហើយក៏ដាក់សម្ពាធខ្លាំង ទៅលើប្រព័ន្ធរំលាយអាហារផងដែរ
៤ ទឹកដោះគោ និងអំបិល អាចប្រឆាំងគ្នា ហើយបង្កទុក្ខទោស ដល់រាងកាយរបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com