ជាតិ
ទិដ្ឋភាព​ទូទៅ​នៃ​ស្ពាន​បុរាណ​«​ស្ពាន​ទ័ព​» ជាប់​ព្រំប្រទល់​ខេត្តសៀមរាប​-​ឧត្ដរមានជ័យ​
14, May 2017 , 5:59 pm        
រូបភាព
​សៀមរាប​៖ ស្ពាន​ទ័ព​គឺជា​ស្ពាន​បុរាណ​មួយ ក្នុងចំណោម​ស្ពាន​បុរាណ​ច្រើន​ទៀត ដែល​សង់​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ស្ពាន​នេះ​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ស្រីស្នំ​នៃ​ខេត្តសៀមរាប និង​ស្រុក​ចុងកាល់​នៃ​ខេត្តឧត្ដរមានជ័យ ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។​



​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​អ្នក​បុរាណវិទ្យា ស្ពាន​ទ័ព​ត្រូវបាន​សាងសង់ឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣​។ ស្ពាន​នេះ​សង់​លើផ្លូវ​បុរាណ​ពី​រាជធានី​អង្គរ​ភ្ជាប់​ទៅ​ប្រាសាទ​ភី​ម៉ៃ​ប្រទេស​ថៃ​។

​ស្ពាន​ទ័ព​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប (​ស្រុក​ស្រីស្នំ​) និង​មាន​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ ពី​ប្រាសាទព្រហ្មកិល ហើយ​មាន​ចំងាយ ៣២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ១៥០​ម កម្ពស់​១០​ម៉ែត្រ និង​ទទឹង ១៦,៤០​ម៉ែត្រ ដែល​សង់​ឡើង​ពី​ថ្មភក់ និង​លាយ​ថ្មបាយក្រៀម​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ (​ប្រហោង​ទ្វារ​ស្ពាន​) ចំនួន​២៨​។ រហូតមកដល់​បច្ចុប្បន្ន​ស្ថានភាព​នៃ​ស្ពាន​នេះ​គឺ​នៅមាន​សភាព​រឹងមាំ​ល្អ​នៅឡើយ​សម្រាប់​ការ​ទស្សនា​កម្សាន្ត និង​ការស្រាវជ្រាវ​។ ភ្ញៀវទេសចរ​អាច​ចុះទៅ​ទស្សនា​ដល់​ជើង​ក្រោម​នៃ​ស្ពាន​បាន​ក្នុង​រដូវប្រាំង​៕

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​មួយចំនួន​នៃ​ស្ពាន​ទ័ព ដែល​ថត​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​។ សូម​អញ្ជើញ​ទស្សនា​


























Tag:
 ស្ពាន​ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com