ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ទិដ្ឋភាពទូទៅនៃស្ពានបុរាណ«ស្ពានទ័ព» ជាប់ព្រំប្រទល់ខេត្តសៀមរាប-ឧត្ដរមានជ័យ
14, May 2017 ,
5:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ស្ពានទ័ពគឺជាស្ពានបុរាណមួយ ក្នុងចំណោមស្ពានបុរាណច្រើនទៀត ដែលសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ស្ពាននេះស្ថិតនៅព្រំប្រទល់ស្រុកស្រីស្នំនៃខេត្តសៀមរាប និងស្រុកចុងកាល់នៃខេត្តឧត្ដរមានជ័យ ដែលមានចម្ងាយប្រមាណជិត១០០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
តាមការសិក្សាស្រាវជ្រាវពីអ្នកបុរាណវិទ្យា ស្ពានទ័ពត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ ស្ពាននេះសង់លើផ្លូវបុរាណពីរាជធានីអង្គរភ្ជាប់ទៅប្រាសាទភីម៉ៃប្រទេសថៃ។
ស្ពានទ័ពមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប (ស្រុកស្រីស្នំ) និងមានចម្ងាយប្រហែល៨០០ម៉ែត្រ ពីប្រាសាទព្រហ្មកិល ហើយមានចំងាយ ៣២គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ ។
ស្ពាននេះមានបណ្តោយប្រវែង ១៥០ម កម្ពស់១០ម៉ែត្រ និងទទឹង ១៦,៤០ម៉ែត្រ ដែលសង់ឡើងពីថ្មភក់ និងលាយថ្មបាយក្រៀមដែលលាតសន្ធឹងពីជើងទៅត្បូង និងមានរន្ធតាដេវ (ប្រហោងទ្វារស្ពាន) ចំនួន២៨។ រហូតមកដល់បច្ចុប្បន្នស្ថានភាពនៃស្ពាននេះគឺនៅមានសភាពរឹងមាំល្អនៅឡើយសម្រាប់ការទស្សនាកម្សាន្ត និងការស្រាវជ្រាវ។ ភ្ញៀវទេសចរអាចចុះទៅទស្សនាដល់ជើងក្រោមនៃស្ពានបានក្នុងរដូវប្រាំង៕
ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៃស្ពានទ័ព ដែលថតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។ សូមអញ្ជើញទស្សនា
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ពានទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម