កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ឡើងទៅចំណាត់ថ្នាក់លេខ៤ពិភពលោកវិញក្រោយឈ្នះ Madrid Open
× Rafael Nadal ឈ្នះជើងឯកវាយកូនបាល់ Madrid Open ជាលើកទី៥ ក្រោយផ្តួលកីឡាករ Dominic Thiem ក្នុងលទ្ធផល២សិតជាប់គ្នា ៧-៦(១០-៨) និង៦-៤ ក្នុងទីលានដីក្រហមកាលពីថ្ងអាទិត្យ។ ជ័យជម្នះនេះបានធ្វើឲ្យកំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញឡើងទៅឈរចំណាត់ថ្នាក់លេខ៤ពិភពលោកវិញ។
អតីតកំពូលកីឡាករវាយកូបបាល់លេខ១ពិភពលោកវ័យ៣០ឆ្នាំរូបនេះ បានប្រើថេរវេលា ១ម៉ោង និង១៨នាទីដើម្បីយកឈ្នះកីឡាករសញ្ជាតិអូទ្រីស Dominic Thiem ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Madrid Open ដែលការប្រកួតនេះធ្វើឡើងក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
នេះជាពានទី៣ហើយដែល Nadal ទទួលបាននៅក្នុងឆ្នាំនេះ បន្ទាប់ពីឈ្នះ Monte Carlo Masters លើកទី១០ កាលពីខែមេសា និង Barcelona Open ជាលើកទី១០ផងដែរកាលពីដើមខែឧសភានេះ ហើយរូបគេក៏រម្ពឹងថានឹងដណ្តើមពាន French Open ជាលើកទី១០ថែមទៀត នាការប្រកួតខាងមុខនេះ។
បើតាម ATP World Tour ការទទួលបានពាន៣ជាប់គ្នានេះ បានធ្វើឲ្យម្ចាស់ជើងឯក Grand Slam ១៤សម័យកាល Rafael Nadal ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ពិភលោក (Tennis World Ranking) ជំនួយម្ចាស់ជើងឯក Grand Slam ១៨សម័យកាល Roger Federer វិញ៕
Tag:
វាយកូនបាល់
Madrid Open
Rafael Nadal
© រក្សាសិទ្ធិដោយ thmeythmey.com