កីឡាជាតិ
ជាតិ
ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​មិនទាន់​ស្គាល់​បរាជ័យ​ឡើយ​
16, May 2017 , 9:19 am        
រូបភាព
ដោយ:
​ចាប់តាំងពី​ការតែងតាំង លោក Oriol Mehedano ជា​គ្រូ​បង្គោល​ជំនួស លោក Kenichi Yatsuhashi ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​មិនដែល​ស្គាល់​ពាក្យ​ថា បរាជ័យ​នោះឡើយ​ក្នុងចំណោម​៤​ប្រកួត​នា​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ លើសពីនេះ​លោក Oriol បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឡើង​ចំណាត់ថ្នាក់​៣​កម្រិត​នៅក្នុង​តារាង​ពិន្ទុ​ថែម​ទៀតផង​។



​ក្រោយ​ចូលកាន់​តំណែង​ជា​គ្រូ​បង្គោល​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​តាំងពី​ថ្ងៃទី​១៨ ខែមេសា លោក Oiriol Mehedano ដឹកនាំ​ក្លិប​មួយ​នេះ​មិន​ឲ្យ​ស្គាល់​ពាក្យ​បរាជ័យ​នោះទេ​ក្នុងចំណោម​៤​ប្រកួត​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​។ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ ក្នុងជំនួប​ដំបូង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឹ​រ​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ៦-១​។



​ហើយ​បន្ត​ដឹកនាំ​ក្រុម​នេះ​ស្មើ ១-១ ជាមួយ​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងជំនួប​លើក​ទី​២ មុន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ១-០ ក្នុងជំនួប​លើក​ទី​៣ និង​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៣-២ ក្នុងជំនួប​បញ្ចប់​ជើង​ទី​១​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ថ្ងៃទី​១៣ ខែឧសភា សប្តាហ៍​មុន​។

​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​រូបនេះ​ដែរ គឺ​បាន​ជួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែល​ឈរ​លេខ​រៀង​ទី​៩​ក្នុង​សប្តាហ៍​ទី​៧​ក្រោម​ការដឹកនាំ​របស់​លោក Kenichi Yatsuhashi ឲ្យ​មកឈរ​លេខ​រៀង​ទី​៦​ក្នុង​សប្តាហ៍​ទី​១១​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ដោយមាន​១៧​ពិន្ទុ​៕ 


Tag:
 បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​
  Oriol Mahedano
© រក្សាសិទ្ធិដោយ thmeythmey.com