អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ម៉ា​ក្រុង តែងតាំង​លោក Édouard Philippe ពីបក្សផ្សេង ធ្វើ​ជា​នាយករដ្ឋមន្ត្រី​
15, May 2017 , 9:00 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (ស្តាំ) និងលោក Édouard Philippe
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (ស្តាំ) និងលោក Édouard Philippe
ដោយ: ថ្មីៗ
​ប្រធានាធិបតី​បារាំង​ជាប់ឆ្នោត លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នា​ថ្ងៃទី​១៥ ខែឧសភា​នេះ បានតែងតាំង​លោក Édouard Philippe មកពី​គណបក្ស​សាធារណរដ្ឋ ជា​នាយករដ្ឋមន្ត្រី​។



​លោក Édouard Philippe អាយុ​៤៦​ឆ្នាំ ជា​អភិបាលក្រុង Havre និង​ជា​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ទី​៧​នៃ​តំបន់ Seine-Maritime ក្នុង​កូតា​សម្ព័ន្ធ​ចលនា​ប្រជាជន (UMP) ដែល​ក្រោយមក​ប្តូរ​ទៅ​គណបក្ស​សាធារណរដ្ឋ​។

​នា​យុទ្ធនា​ការបោះឆ្នោត លោក Philippe ជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់លោក Alain Juppe។ នេះជាលើក​ដំបូងដែល​លោក​ប្រធានាធិបតី ​តែងតាំង​មន្ត្រីមកពីបក្សផ្សេងធ្វើ​ជានាយករដ្ឋមន្ត្រី បើគិត​ចាប់តាំងពី​លោក Jacques Chirac នៃគណបក្ស​សាធារណរដ្ឋ តែងតាំងលោក Lionel Jospin ពីគណបក្ស​សង្គមនិយម ធ្វើជានាយករដ្ឋមន្ត្រីចន្លោះពី​ឆ្នាំ១៩៩៧ ដល់​ឆ្នាំ២០០២។

លោក Philippe កាន់តំណែងកំពូលមួយនេះ បន្តពីលោក Bernard Cazeneuve៕


Tag:
 អេម៉ានុយអែល ម៉ាក្រុង
  Édouard Philippe
© រក្សាសិទ្ធិដោយ thmeythmey.com