ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ការពារ ការឈឺ​ក្បាល​ដោយសារ​កម្តៅ ក្នុង​ខែ​ក្តៅ​នេះ​
17, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដូវក្តៅ នឹងធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មាន​ជំងឺ ជាពិសេស កូនក្មេង​តូចៗ និង​មនុស្ស​ចាស់​។ អា​ការៈឈឺ​ក្បាល ត្រូវបាន​គេ​រកឃើញថា ជា​សញ្ញា​គ្រោះថ្នាក់ ហើយ​ឧស្សាហ៍​កើត​ញឹកញាប់​ជាទីបំផុត ក្នុង​រដូវ​កាល​បែបនេះ​។​



​បើ​អ៊ីចឹង តើ​អ្នក​គួរ​ធ្វើ​បែបណាខ្លះ ដើម្បី​ការពារ​ការឈឺ​ក្បាល ដោយសារ​រលក​កម្តៅ​បែបនេះ​?

1.    ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បង្ការ​ការខ្វះ​ជាតិ​ទឹក ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​អ្ន​ឈឺក្បាល​
2.    កុំ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​មាន​ជាតិ​ផ្អែម​ច្រើនពេក ដូចជា កាហ្វេ និង​ទឹកក្រូច ពីព្រោះ វា​នឹងធ្វើ​ឲ្យ​អ្នក​រឹតតែ​បាត់បង់​ជាតិ​ទឹក​ទៅវិញ​នោះទេ​
3.    នៅក្រោម​ម្លប់ កុំ​ឲ្យ​ត្រូវ​ថ្ងៃ​ច្រើនពេក ពីព្រោះ កម្តៅថ្ងៃ​ងាយ​នឹងធ្វើ​ឲ្យ​អ្នក​អស់កម្លាំង បាត់បង់​ជាតិ​ទឹក និង​ឈឺក្បាល​ខ្លាំង​
4.    ញ៉ាំ​អាហារ​មាន​តុល្យភាព ជាពិសេស អ្នក​ត្រូវ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​
5.    ទឹក​ផ្លែឈើ និង​ទឹក​បន្លែស្រស់ គឺជា​អ្វីដែល​រាងកាយ​របស់​អ្នកត្រូវការ​
6.    ថែរក្សា​កម្តៅ​ក្នុងផ្ទះ ឬ​បន្ទប់​របស់​អ្នក​ឲ្យ​ត្រជាក់ និង​មាន​សំណើម​
7.    ហាត់ប្រាណ​នៅពេល​ព្រឹក និង​ពេល​ល្ងាច ដែល​មិនសូវមាន​ពន្លឺ​ថ្ងៃ និង​ត្រជាក់​ស្រួល​
8.    ញ៉ាំ​ទឹកដូង ពីព្រោះ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​អេឡិចត្រូលីត និង​ជួយ​បង្កើន​កម្លាំង​តាម​វិធី​ធម្មជាតិ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com