ជាតិ
បទវិភាគ
តើ​មនុស្ស​យើង​អាច​ប្រើប្រាស់​សក្តានុពល​ឲ្យ​អស់​លទ្ធភាព តាមរបៀប​ណា​?
16, May 2017 , 8:19 pm        
រូបភាព
ដោយ:
​មនុស្ស​ម្នាក់ៗ​កើតមក​មាន​ទេពកោសល្យ​ផ្សេងៗ​គ្នា ហើយ​ទេពកោសល្យ​នេះហើយ បាន​បង្កើតជា​សក្តានុពល​ក្នុង​ការធ្វើការងារ​។ ដើម្បី​ប្រើប្រាស់​សក្តានុពល​ទាំងនោះ ឲ្យ​មាន​ប្រសិទ្ធភាព គឺ​វា​ទាមទា​ឲ្យ​មនុស្ស​ស្វែងយល់​ខ្លួនឯង ដោយ​រក​ទេពកោសល្យ​នោះ ឲ្យ​ឃើញ ហើយ​ប្រើប្រាស់​ចំណុចខ្លាំង​ឲ្យ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​បើទោះជា​យើង​មាន​ទេពកោសល្យ​យ៉ាងណាក្តី ប៉ុន្តែ​បរិយាកាស​ធ្វើការ​ងារ​មិន​អំណោយផល ដែល​ជំរុញ​ឲ្យ​មនុស្ស​ប្រើប្រាស់​សមត្ថភាព​មិនបាន​ពេញទី​។ តើ​មនុស្ស​យើង​អាច​ប្រើប្រាស់​សក្តានុពល​ឲ្យ​អស់​លទ្ធភាព​តាមរបៀប​ណា​?



​ដើម្បី​ធ្វើ​ការងារ​ប្រកបដោយ​សក្តានុពល បុគ្គល​ម្នាក់ៗ គួរ​អនុវត្ត​នូវ​ចំណុច​ដូចខាងក្រោម​៖

​ទី​១ យល់ដឹង​ពី​តួនាទី និង​ការ​ទំនួល​ខុសត្រូវ​ការងារ​។ តួនាទី​កំណត់​ពី​ភារកិច្ច និង​ទំនួល​ខុសត្រូវ​កំណត់​អំពី​ការងារ​ដែល​យើង​ត្រូវធ្វើ​ឲ្យ​បាន​តាម​តួនាទី ដោយ​ទទួលយក​ទាំង​ខុស និង​ទទួលយក​ទាំង​ត្រូវ​។

​ទី​២ ការគោរព ការផ្តល់​តម្លៃ និង​ទំនាក់ទំនង​គ្នា​ល្អ មានន័យថា មនុស្ស​យើង​ត្រូវការ​ការផ្តល់​តម្លៃ ការស្រលាញ់​ពេញចិត្ត និង​ភាព​ជិតស្និត​នឹង​គ្នា ការមិន​ប្រកាន់​គ្នា​។

 ទី​៣ ការធ្វើការងារ​ដោយ​ក្តី​ស្រលាញ់ និង​ការធ្វើការងារ​គ្មាន​សំពាធ​។ ជាការ​ពិត​គ្រប់​ការងារ​ទាំងអស់​សុ​ទ្ធ​តែមាន​សំពាធ ប៉ុន្តែ​សំពាធ​ត្រូវបាន​កាត់បន្ថយ បន្ទាប់ពី​យើង​បាន​ប្រើ​មនុស្ស​ចំ​ជំនាញ ស្របតាម​ទេពកោសល្យ​ដែល​ខ្លួន​មាន និង​មិនគួរ​ដាក់​កំហិត​ឡើយ​។

​ទី​៤ ទទួលស្គាល់​កំហុស រៀន​ពី​កំហុស និង​រិះគន់​គ្នា​ក្នុងន័យ​ស្ថាបនា​។ ការធ្វើការងារ​រមែង​កើតមាន​កំហុសឆ្គង​នានា តាមរយៈ​ការធ្វើការងារ​របស់​យើង​ដោយ​ប្រការ​ណាមួយ ដែល​យើង​អាច​មិន​នឹកស្មាន​ដល់​។ បញ្ហា​ទាំងនោះ​កើត​មកពី​កើតឡើង​ដោយ​គ្មាន​ការគ្រោងទុក ការធ្វេសប្រហែស ការមិន​យកចិត្តទុកដាក់ ការគិត​មិន​ដល់​ជាដើម​។ បញ្ហា​ទាំងនោះ​នេះ គឺ​វា​ទាមទា​ឲ្យ​មនុស្ស​ចេះ​ដោះស្រាយ​ដោយ​សន្តិវិធី និង​មិន​គុំកួន​។

​ទី​៥ ការបង្កើត​បរិយាកាស​ធ្វើ​ការងារ អោយ​ក្រុម​មាន​ភាពសប្បាយ និង​មាន​សាម​គ្តី​ភាព ។  ភាពជោគជ័យ​នៃ​ការងារ​វា​អាស្រ័យ​លើ​ការសហកា​គ្នា ការយល់​យល់​គ្នា និង​ការបង្កើត​បរិយាកាស​រី​ករាយ​ធ្វើ​ឲ្យ​សហការី​ចេះ​ស្រលាញ់​ការងារ ស្រលាញ់គ្នា និង​ខំប្រឹង​ធ្វើ​ការងារ​។

​និយាយ​ជារួម មនុស្ស​ធ្វើ​ការងារ​ប្រកបដោយ​សក្តានុពល គឺ​វា​ស្រ័យ​លើ​ការធ្វើការងារ​ចំ​ជំនាញ ធ្វើ​ការងារ​គ្មាន​សំពាធ ការផ្តល់​តម្លៃ​គ្នា ការកែលម្អ​គ្នា និង​រួម​ធ្វើ​ការងារ​ដើម្បី​សម្រេច​គោលដៅ​រួម​របស់​ស្ថាប័ន​៕


Tag:
 ទស្សនៈ
  បណ្តុះ​គំនិត
© រក្សាសិទ្ធិដោយ thmeythmey.com