កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ការចាកចេញ​របស់ Zlatan អាច​ឲ្យ Cavani ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​លី​ក​បារាំង​
16, May 2017 , 5:10 pm        
រូបភាព
Edinson Cavani ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain ឈ្នះ​ពាន​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​២០១៧ នៃ​លី​ក​កំពូល​បារាំង (French players' player of the year) ខណៈ​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe មកពី​ក្រុម AS Monaco ឈ្នះ​ពាន​កីឡាករ​ក្រោម​អាយុ​២១​ឆ្នាំ​ល្អ​ដាច់​គេ (Best Young Player in French football) ។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវបាន​បោះឆ្នោត​គាំទ្រ​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ដាច់​គេ​ប្រចាំឆ្នាំ​២០១៧​នៃ​លី​ក​ក្នុងប្រទេស​បារាំង​។ Cavani រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​៣៥​គ្រាប់​សម្រាប់​ការប្រកួត​នៅក្នុង​លី​ក​រដូវ​កាល​នេះ បន្ទាប់ពី​ការចាកចេញ​របស់​ដៃគូ​ចាស់ Zlatan Ibrahimovic នៅ​ដើមរដូវ​កាល​កន្លងទៅ​។ ការចាកចេញ​របស់ Zlatan​ទៅ​ចូលរួម​ជាមួយ Manchester United  ធ្វើ​ឲ្យ Cavani ត្រូវបាន​ផ្លាស់​ទៅ​តំបន់​ប្រយុទ្ធ​គោល​របស់ PSG ដែល​ធ្វើ​ឲ្យ​រូបគេ​អា​ចរក​គ្រាប់​បាល់​បាន​ច្រើន​បែបនេះ​។​



​ក្រោយ​រកបាន​៥០​គ្រាប់​ពី​គ្រប់ការ​ប្រកួត និង​សល់​១​ប្រកួត​ទៀត​ក្នុង​លី​ក​កំពូល​បារាំង អតីត​សមាជិក​ក្រុម Napoli នេះ​ក៏​អាចមាន​ឱកាស​ច្រើន​ដើម្បី​បំបែ​កំណត់ត្រា​ចាស់​របស់ Zlatan ដែល​រក​គ្រាប់​បាល់​សរុប​បាន​៥០​គ្រាប់​កាលពី​រដូវ​កាល​មុន​ផងដែរ​។​

​រីឯ​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​បារាំង​របស់​ក្រុម Manaco កីឡាករ Kylian Mbappe ដែល​ទទួលបាន​ជ័យលាភី​កីឡាករ​វ័យក្មេង​ក្រោម​អាយុ​២១​ឆ្នាំ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៧ បានបង្ហាញ​ទំរង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​រដូវ​កាល​នេះ​។ ត្រឹម​វ័យ​១៨​ឆ្នាំ Mbappe អា​ចរក​គ្រាប់​បាល់​បាន​២៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Assist) ៨​គ្រាប់ ព្រមទាំង​ជួយ​ក្រុម​ដែលមាន​ភាគរយ​ច្រើន​ដើម្បី​លើក​ពាន​លី​ក​កំពូល​បារាំង France - Ligue 1 រដូវ​កាល​នេះ អាចឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champion League ថែម​ទៀតផង​។​


​​​           Kylian Mbappe របស់ក្រុម Monaco ឈ្នះពានកីឡាករវ័យក្មេងល្អបំផុត

​សម្រាប់​ពាន​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​ប្រចាំឆ្នាំ Best coach បាន​ទៅ​អ្នកចាត់ការ​ក្រុម AS Monaco លោក Leonardo Jardim​។​


            លោក Leonardo Jardim អ្នកចាត់ការក្រុម Monaco ឈ្នះពានគ្រូល្អបំផុតប្រចាំឆ្នាំ

​ចំណែក​កីឡាករ​ឆ្នើម​បំផុត (Dream TeaM) ទាំង​១១​នាក់​នៃ​លី​ក​កំពូល​បារាំង​ក៏​រកឃើញ​ហើយ​ដែរ ហើយ​ភាគច្រើន​មកពី​ក្រុម Monaco រួមមាន​៖

​អ្នកចាំទី​: Danijel Subasic (Monaco)
ខ្សែការពារ​: Djibril Sidibe (Monaco),  Kamil Glik (Monaco), Thiago Silva (PSG),  Benjamin Mendy (Monaco),
​ខ្សែបម្រើ​:  Jean-Michael Seri (Nice),  Marco Verratti (PSG),  Bernardo Silva (Monaco),
​ខ្សែប្រយុទ្ធ​:  Alexandre Lacazette (Lyon),  Edinson Cavani (PSG),  Kylian Mbappe (Monaco)


Tag:
 បាល់ទាត់ Edinson Cavani
  Kylian Mbappe
  កីឡាករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com