បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ខែប្រាំង ពលរដ្ឋខ្លះឡើងពីខេត្តមកប្រកបរបរតូចតាចនៅភ្នំពេញ
× នាយ យ៉ាន មិនបានសួរឈ្មោះអ្នកស្រីម្នាក់ដែលតែងតែកាន់ជញ្ជីងថ្លឺងគីឡូកាត់មុខផ្ទះនាយយ៉ានឡើយ។ ប៉ុន្តែនាយយ៉ានដឹងថា អ្នកស្រីនោះមានទំងន់៦៣គីឡូក្រាម។ ជាច្រើនឆ្នាំមកហើយដែលស្ត្រីមកពីស្រុកពារាំងនៃខេត្តព្រៃវែង ឡើងមកភ្នំពេញ នារដូវប្រាំង ដើម្បីប្រកបរបរដើរថ្លឺងទំងន់ដើម្បីទទួលបានកម្រៃខ្លះយកទៅចិញ្ចឹមឪពុកម្តាយនិងជីដូនជីតានៅភូមិកំណើត។ នារដូវវស្សាមានភ្លៀងធ្លាក់ច្រើន អ្នកស្រីក៏ត្រឡប់ទៅស្រុកកំណើតវិញដើម្បីធ្វើស្រែ ដែលជាកេររបស់ឪពុកម្តាយ។ មានពលរដ្ឋខ្មែរនៅតាមខេត្តជុំវិញរាជធានីច្រើនណាស់ដែលធ្វើយ៉ាងដូច្នេះ។ បើសិនជាបុរស ពួកគេអាចប្រកបរបរម៉ូតូឌុប កម្មករសំណង់ ធ្លាក់ស៊ីក្លូ ជាដើម។
សូមស្តាប់បទសម្ភាសនាយយ៉ានជាមួយអ្នកប្រកបរបរថ្លឹងទំងន់៖
© រក្សាសិទ្ធិដោយ thmeythmey.com