ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
English-Français
សេដ្ឋកិច្ច
អ្នកជំនាញថា ទីផ្សារសេវាធានារ៉ាប់រងប៉ោងឡើងធំ តែមិនទាន់ចាល់ទេ
17, May 2017 ,
11:27 am
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ ទីផ្សារសេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទឹកប្រាក់ក្នុងសេវានេះមានចំនួនជាង១០០លានដុល្លារអាមេរិក។ ជារួម វិស័យនេះមានកំណើនជិត២០%ជារៀងរាល់ឆ្នាំ។ បើយោងតាមអ្នកជំនាញក្នុងវិស័យនេះ វិស័យនេះនឹងបន្តកំណើនក្នុងរយៈពេល៥ឬ១០ឆ្នាំខាងមុខទៀតដោយសារការរីកលូតលាស់នៃកំណើតសេដ្ឋកិច្ចកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញទទួលស្គាល់ថា ចំណេះដឹងពលរដ្ឋខ្មែរចំពោះវិស័យនេះនៅមានកម្រិតនៅឡើយ។
សំឡេងជាភាសាអង់គ្លេស៖
«ទីផ្សារសេវាធានារ៉ាប់រងប៉ោងធំជាងមុន តែមិនទាន់ចាល់ទេ។ វានៅមានសក្តានុពលធំណាស់»។ នេះ គឺជាការសង្ខេបអត្ថន័យរួមរបស់លោក Jeffrey J.Whittaker អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រង People and Partners insurance នៅក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ។
លោកអគ្គនាយកបានបន្តទៀតថា វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាមានកំណើនប្រមាណជាជិត២០%ជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកំណើននេះ នឹងបន្តក្នុងរយៈពេលពី៥ទៅ១០ខាងមុខទៀតដោយសារស្ថានភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។
ទឹកប្រាក់ក្នុងវិស័យនេះត្រូវបានគេវាយតម្លៃថា មានចំនួន១១៣លានដុល្លារកាលពីឆ្នាំ២០១៦កន្លងមក និងជាង១៣០លានដុល្លារនៅឆ្នាំ២០១៧នេះ។ បច្ចុបប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន៧, ធានារ៉ាប់រងជីវិត៦, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៩ និងក្រុមហ៊ុនកម្រៃជើងសារធានារ៉ាប់រងចំនួន៩។ «ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត កំណើននៅតែកើនពី១៨ទៅ២០%ដដែល។ ខ្ញុំមើលមិនឃើញការធ្លាក់ចុះក្នុងរយៈពេល១០ខាងមុខទៀតនេះទេ»។ នេះ គឺជាការទស្សទាយរបស់លោក Jeffrey J.Whittaker។
លោកអគ្គនាយករូបនេះបានបន្តទៀតថា ទីផ្សារក្រុមហ៊ុនធានាកម្ពុជាអាចនឹងបន្តទាក់ទាញ អ្នកវិនិយោគជនជាតិជប៉ុន កូរ៉េ និងចិន បន្ថែមទៀត។
គុណវិបត្តិដែលលោក Jeffrey J.Whittaker មើលឃើញនៅក្នុងវិស័យនេះ គឺកម្រិតនៃការយល់ដឹងរបស់ពលរដ្ឋខ្មែរចំពោះសេវាកម្មធានារ៉ាប់រងនៅមានកម្រិត ហើយដំណោះស្រាយចំពោះបញ្ហានេះ គឺបន្ថែមការផ្សព្វផ្សាយអប់រំពលរដ្ឋឲ្យយល់ដឹងពីសារៈសំខាន់នៃការទិញសេវាធានារ៉ាប់រង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
9 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម