កីឡាជាតិ
ជាតិ
ធនធាន​កីឡាករ​វ័យក្មេង​ច្រើន​ធ្វើ​ឲ្យ​គ្រូបង្វឹក​វេ​ស្ទើ​ន​ព្រួយបារម្ភ​ក្នុងជំនួប​ជាមួយ​ប៉ូលិស​រសៀល​នេះ​
17, May 2017 , 11:57 am        
រូបភាព
លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ
លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ
ដោយ:
​ធនធាន​កីឡាករ​វ័យក្មេង​ច្រើន​នៅក្នុង​ក្រុម​បានធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ហាក់​មាន​ក្តី​រំពឹង​តិច​ក្នុងការ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) ដើម្បី​ឈានឆ្ពោះ​ទៅកាន់​ដំណាក់កាល​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ប៉ូលិស ក្នុង​ជើង​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​នេះ​។



​ក្រោយ​រង​បរាជ័យ ២-០ ក្នុង​ជើង​ទី​១​កាលពី​សប្តាហ៍​មុន និង​ការ​សម្បូរ​ធនធាន​កីឡាករ​វ័យក្មេង​ច្រើន​នៅក្នុង​ក្រុម បានធ្វើ​ឲ្យ លោក ស៊ុម វណ្ណា គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​មាន​ធនធាន​កីឡាករ​ជើងចាស់​ច្រើន​ប៉ូលិស ក្នុងជំនួប​កាត់សេចក្តី ដើម្បី​ឈានឆ្ពោះ​ទៅកាន់​ដំណាក់កាល​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន​។

​ទោះបី​យ៉ាងនេះ​ក្តី លោក ស៊ុម វណ្ណា បាន​អះអាង​ជាមួយ​ក្តី​រំពឹង​៦០​ភាគរយ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងជំនួប​ជើង​ទី​២​នៅ​លើក​ទឹកដី​របស់ខ្លួន​នា​វេលា​ម៉ោង​៣​រសៀល​នេះ​។ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ត្រូវការ​យកឈ្នះ​ក្រុមប៉ូលិស​ឲ្យ​លើសពី​២​គ្រាប់​នា​រសៀល​នេះ ដើម្បី​អាចឈាន​ទៅកាន់​ដំណាក់កាល​បន្ត​នៃ​ពានរង្វាន់​នេះ​។

«​ពិបាក​ក្នុងការ​យកឈ្នះ​ក្រុម​នេះ​ណាស់ ព្រោះ​ក្រុម​នេះ​សម្បូរ​កីឡាករ​ជើងចាស់​ច្រើន ហើយ​ក្រុម​យើង​សុទ្ធតែ​កីឡាករ​វ័យក្មេង ដូច្នេះ​ខ្ញុំ​រំពឹង​តែ​៦០​ភាគរយ​នោះទេ​សម្រាប់​ការយក​ឈ្នះ​ក្រុម​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ប​ស់លោក ស៊ុម វណ្ណា​៕  


Tag:
 Hun Sen Cup 2017
  ស៊ុម វណ្ណា​
  វេ​ស្ទើ​ន​ភ្នំពេញ​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com