ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​អាក្រក់ ៥​យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​ឈឺ​ខ្នង​
18, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​ជាច្រើន​និយាយថា អ្នក​ដែល​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ គឺ​ងាយ​នឹងមាន​អា​ការៈឈឺ​ខ្នង​ណាស់ ដោយសារតែ​ការ​រហែក ឬ​ដាច់ដោច​ឆ្អឹង​កង​ខ្នង​។ ប៉ុន្តែ​បើសិនជា​អ្នក​អាយុ​ត្រឹមតែ ៣០ ទៅ​៤០​ឆ្នាំ​វិញ ហើយ​ឈឺ​ខ្នង​ដែរនោះ ទើប​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​។ តាមពិតទៅ មាន​មនុស្ស​៨​នាក់​ហើយ​ក្នុងចំណោម ១០​នាក់​ដែលមាន​បញ្ហា​ឈឺ​ខ្នង​នេះ​យ៉ាងហោចណាស់ ម្តង​ក្នុង​មួយជីវិត​។​



​សម្រាប់​មនុស្ស​វ័យក្មេង ការឈឺ​ខ្នង​ច្រើនតែ​បណ្តាលមកពី​មាន​ទម្លាប់​មិនល្អ​មួយចំនួន ខណៈពេលដែល​ខ្លះទៀត​អាចមកពី​ការលើក​របស់​ធ្ងន់ៗ ឬ​ធ្វើ​សកម្មភាព​រាងកាយ​មួយចំនួន​ដែល​ដាក់​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង និង​សាច់​ខ្នង​ច្រើនពេក​។ យ៉ាងណាមិញ មាន​ទម្លាប់​អាក្រក់ ៥​យ៉ាង​ទៀត​ដែល​ត្រូវបាន​អ្នកជំនាញ​និយាយថា ជាហេតុ​ផល​នាំ​ឲ្យ​អ្នក​ឈឺ​ខ្នង​ជា​ញឹកញាប់​ដូចជា​៖

​ជក់បារី​

​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការជក់បារី​គឺជា​ទម្លាប់​អាក្រក់​មួយ​ដែល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។ តើ​អ្នកមាន​ដឹង​ទៀតថា វា​អាច​នាំ​ឲ្យ​ឈឺ​ខ្នង​ដែរ​ទេ​? ដោយសារតែ​ការជក់បារី​នាំ​ឲ្យ​រំខាន​ដល់​របត់​ឈាម​រត់ ជាពិសេស​លំហូរ​អុកស៊ីសែន និង​ជីវជាតិ​ទៅ​ចិញ្ចឹម​ឆ្អឹងខ្នង ដូច្នេះ​កាលណា​កន្លែង​នេះ​ខ្វះ​ជីវជាតិ វា​នឹង​ងាយ​ពុកផុយ ឆាប់​ចាស់ និង​បង្ក​ការឈឺ​ចាប់បាន​។​

​អង្គុយ​ច្រើនពេក​
​ការ​អង្គុយ​ច្រើន​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​ដល់​ឆ្អឹង​កង​ខ្នង​ជាង​ការ​ឈរ​ទៅទៀត​។ រឿងនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ពិត​ដោយសារតែ អ្នក​បាន​ប្រើប្រាស់​កៅអី​ទំនើបៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​ចេញពី​កៅអី​។ បើសិនជា​អ្នកធ្វើការ​នៅមុខ​កុំព្យូទ័រ ហើយ​ត្រូវការ​អង្គុយ​យូរៗ ចូរ​ប្រាកដថា អ្នក​បាន​ងើបឈរ​ញឹក​ញ៉ាប់​បន្តិច​។​

​ពាក់​ស្បែកជើង​មិនត្រូវ​ជើងល្អ​
​រឿងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រអប់​ជើងទេ តែ​ក៏​ធ្វើ​ឲ្យ​ខ្នង​រង​បញ្ហា​ដែរ​។ ឧទាហរណ៍​បើសិនជា អ្នក​ពាក់​ស្បែកជើង​មិនត្រូវ​ជើងល្អ វា​នឹងធ្វើ​ឲ្យ​ដំណើរ​ការណ៍​ដើរ​របស់​អ្នក​មិនធម្មតា ហើយ​វា​នឹង​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​ជាមិនខាន​។​

​កំពុងតែ​ស្ត្រេ​ស​
​អ្នកជំនាញ​និយាយថា ទោះបីជា​ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​អាចដាក់​សម្ពាធ​ដល់​ខ្នង​ក្នុងស្ថានភាព​គ្រោះថ្នាក់​បាន​ដែរ​។ អ្នក​ប្រហែលជា​មិនដឹង​ទេ​អំពី​រឿងនេះ តែ​សាច់ដុំ​ដែល​តឹង​នៅពេល​អ្នកមាន​អារម្មណ៍​តក់ស្លុត ឬ​មាន​សម្ពាធ​ផ្លូវចិត្ត​នោះ នឹង​ងាយ​បង្ក​ឲ្យ​ឈឺចាប់​ណាស់ ជាពិសេស​សាច់ដុំ​នៅត្រង់​ខ្នង​តែម្តង​។​

​ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ​
​ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​កៃ​ឆ្នៃ​ច្រើនពេក ពិតជា​មិនល្អ​សោះឡើយ​ចំពោះ​ខ្នង ព្រោះតែ​វា​អាច​បង្ក​ការ​រលា​កបាន​។ បើសិនជា​អ្នក​ចូលចិត្ត​របស់​ផ្អែមៗ​មែន​នោះ វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ណាស់ ហើយ​បញ្ហា​មួយទៀត​គឺ​ឈឺ​ខ្នង​ដោយសារតែ​ភាពធាត់​ដាក់​សម្ពាធ​លើ​ខ្នង​ខ្លាំង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com