ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែសើចឲ្យបានច្រើន ក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងដែរ
× តើអ្នកមានដឹងទេថា ការសើចប្រហែលជាអាចជួយដល់សុខភាពបេះដូងអ្នកបានដែរ។ ដូច្នេះវាទំនងជាដូចគ្នានឹងសុភាសិតមួយនិយាយថា Laughter is the Best Medicine ដែលមានន័យថា ការសើចគឺជាឱសថដ៏ល្អបំផុត នៅពេលនិយាយដល់រឿងសុខភាពបេះដូង។
ការស្រាវជ្រាវបានឲ្យដឹងថា ការសើចអាចជួយកាត់បន្ថយការរលាកសរសៃឈាមអាក់ទែ បន្ថយអ័រម៉ូនស្ត្រេស និងបង្កើនចំនួនកូឡេស្តេរ៉ុលល្អទៀតផង។
ការសើចនឹងជួយធ្វើឲ្យអ្នកមានតុល្យភាពឡើងវិញនៃការបញ្ចេញអ័រម៉ូនសប្បាយចិត្ត Endorphin ក្នុងរាងកាយ។ វាក៏ជួយជំរុញដល់អារម្មណ៍សប្បាយចិត្តផង និងបំបាត់ការឈឺចាប់បណ្តោះអាសន្នផង។ អ្វីដែលសំខាន់បំផុតនោះ គឺវាអាចការពារបេះដូងបានដូចខាងក្រោមនេះ៖
វាអាចធ្វើឲ្យបេះដូងច្របាច់លឿន និងរំលាយជាតិខ្លាញ់បានល្អដូចការដើរហាត់ប្រាណដែរ
ការដែលជួបរឿងគួរឲ្យចង់សើច អាចជាវិធីលុបបំបាត់កំហឹង និងការឈ្លោះគ្នាបានយ៉ាងល្អ
អ្នកដែលសើចច្រើននឹងជួយបញ្ចុះសម្ពាធឈាម ដូច្នេះវាក៏អាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបានដែរ
ការសើចនឹងពង្រឹងដល់មុខងារសរសៃឈាម ព្រមទាំងបង្កើនលំហូរឈាម ដើម្បីការពារជំងឺគាំងបេះដូង និងបញ្ហាបេះដូងសរសៃឈាមផ្សេងៗទៀត
កាលណាមនុស្សសើចដោយមានហេតុផលត្រឹមត្រូវ វានឹងជួយបន្ថយភាពតានតឹង និងថប់អារម្មណ៍ក្នុងខ្លួន ដូច្នេះពិតជាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com