ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកផ្លូវហោះហើរថ្មីពីទីក្រុងហាណូយ - ទីក្រុងយ៉ាងហ្គូន
17, May 2017 ,
3:19 pm
រូបភាព
×
ដោយ:
ជី ដាណា
នៅថ្ងៃនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកផ្លូវហោះហើរអន្តរជាតិថ្មីពីទីក្រុងហាណូយទៅកាន់ទីក្រុងយ៉ាងហ្គូន (ប្រទេសមីយ៉ាន់ម៉ា) ជាមួយតម្លៃសំបុត្រត្រឹមតែ VND205,000 (៩ ដុល្លារ )។ ផ្លូវហោះហើរថ្មីនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៧ ដើម្បីបំពេញតាមតម្រូវការកើនឡើងនៃភ្ញៀវទេសចរឯកជន អ្នកទេសចរ និងអ្នកជំនួញរវាងទីក្រុងធំរបស់ប្រទេសវៀតណាម និងមជ្ឈមណ្ឌលទេសចរណ៍របស់ភូមា។
ជើងហោះហើរហាណូយ-យ៉ាងហ្គូនគឺប្រតិបត្តិការជារៀងរាល់ថ្ងៃដោយការហោះហើរក្នុងមួយជើងគឺមានរយៈពេល ១ ម៉ោង ៥៥ នាទី។ ជើងហោះហើរចេញពីហាណូយគឺចាប់ផ្តើមចេញដំណើរនៅម៉ោង ១២:០៥នាទី (ម៉ោងក្នុងស្រុក) និងមកដល់ម៉ោង ១៣:៣០នាទី (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រលប់មកវិញគឺចាកចេញពីយ៉ាងហ្គូននៅម៉ោង ១៤:៣០នាទី និងចុះចតនៅហាណូយម៉ោង ១៦:៥៥នាទី (ម៉ោងក្នុងស្រុក)។
ពេលនេះអ្នកអាចធ្វើការកក់សំបុត្រយន្តហោះសម្រាប់ជើងហោះហើរថ្មីនេះចាប់ពីម៉ោង ១២:០០ រហូតដល់ម៉ោង ១៤:០០ (GMT+7) ជារៀងរាល់ថ្ងៃ ដោយចូលទៅកាន់គេហទំព័រ
www.vietjetair.com
(អាចប្រើជាមួយទូរសព្ទឆ្លាតវៃដោយចូលទៅកាន់
https://m.vietjetair.com
) ឬចូលទៅក្នុងហ្វេសប៊ុករបស់ក្រុមហ៊ុន
www.facebook.com/vietjetvietnam
(លោកអ្នកគ្រាន់តែចុចប៊ូតុង “
Booking
”)។ ការទូទាត់ប្រាក់អាចធ្វើបានយ៉ាងងាយជាមួយកាតឥណពន្ធ និងកាតឥណទាន Visa, MasterCard, JCB, KCP និង American Express។
ទីក្រុងហាណូយនេះគឺជាគោលដៅទីពីរដែលត្រូវបានតភ្ជាប់ជាមួយទីក្រុងយ៉ាងហ្គូនបន្ទាប់ពីផ្លូវហោះហើរពីទីក្រុងហូជីមិញ-យ៉ាងហ្គូន។ ផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថានឹងអាចបំពេញតាមតម្រូវការកើនឡើងនៃអ្នកទេសចរ និងអ្នកជំនួញ ក៏ដូចជាដើម្បីជំរុញពាណិជ្ជកម្ម និងធ្វើសមាហរណកម្មក្នុងតំបន់ អ្វីទាំងនេះគឺបានមកដោយសារការហោះហើរដ៏ងាយស្រួល និងតម្លៃសំបុត្រយន្តហោះដ៏សមរម្យ។
អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់ក្នុងប្រទេសវៀតណាមដែលបានប្រតិបត្តិការជាក្រុមហ៊ុនអាកាសចរណ៍ដ៏ថ្មីសន្លាងជាមួយនឹងតម្លៃថោកសមរម្យ ព្រមទាំងសេវាកម្មដ៏ល្អដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុននេះមិនមែនត្រឹមតែផ្ដល់ជូនសេវាកម្មហោះហើរតែមួយមុខសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាបានប្រើប្រាស់បច្ចេកវិជ្ជាពាណិជ្ជកម្មអេឡិចត្រូនិកចុងក្រោយបង្អស់ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មជាច្រើនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាសមាជិកនៃសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ International Air Transport Association (IATA) ដែលទទួលបានវិញ្ញាប័នបត្របញ្ជាក់ពីការត្រួតពិនិត្យសុវត្ថិភាពនៃប្រតិបត្តិការ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃ Top 500 Brands ប្រចាំតំបន់អាស៊ីក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលលោក Nielsen និងទទួលបានពានរង្វាន់ “Best Asian Low Cost Carrier” នៅក្នុងការប្រគល់រង្វាន់នៃកម្មវិធី TTG Travel Awards កាលពីឆ្នាំ ២០១៥ ដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់អតិថិជន ភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទូទាំងតំបន់អាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានគេចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងក្រុមហ៊ុនអាកាសចរណ៍ទាំងបីដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកដោយក្រុមហ៊ុនវិភាគផ្នែកបណ្ដាញសង្គមសកលលោក Socialbakers។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ ដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវហោះហើរចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និងការហោះហើរទៅកាន់គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេសម៉ាឡេស៊ិ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ៣៥ លាននាក់។ ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។
Like Vietjet on Facebook,
https://www.facebook.com/VietjetVietnam
, follow us on Twitter,
@Vietjetvietnam
, and watch our videos at
https://www.youtube.com/user/Vietjetvietnam
.
ចុច Like ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍តាមរយៈ
https://www.facebook.com/VietjetVietnam
តាមដានយើងខ្ញុំនៅលើបណ្ដាញសង្គម Twitter តាមរយៈ
@Vietjetvietnam
និងទស្សនាវីដេអូរបស់យើងខ្ញុំតាមរយៈ
https://www.youtube.com/user/Vietjetvietnam
។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម