ជាតិ
សេដ្ឋកិច្ច
ចិន យល់ព្រម​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ
17, May 2017 , 7:49 pm         2906
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចិន យល់ព្រម​បង្កើន​កូតា​ទិញ​អង្ករ​ពី​កម្ពុជា ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ និង​ជួយ​សាងសង់​ឃ្លាំង​អង្ករ​ក្នុងប្រទេស​កម្ពុជា​ផងដែរ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​
 
​ក្រៅពីនេះ​ភាគី​កម្ពុជា​-​ចិន ក៏បាន​ប្ដេជ្ញាចិត្ត បង្កើន​ទំហំ​ពា​ណិ​ជ្ចក​ម្ម​នៃ​ប្រទេស​ទាំងពីរ ឲ្យ​មានការ​កើនឡើង​រហូត​ដល់​៦​ពាន់​លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០២០​ខាងមុខ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង​។​
 
​រដ្ឋាភិបាល​ចិន បាន​ព្រមព្រៀង​បង្កើន​កូតា​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ ចិន​ទិញ​អង្ករ​ចំនួន ៦,៧​ម៉ឺន​តោន​ស្មើនឹង ៤០​ភាគរយ​នៃ​ចំនួន​សរុប ខណៈដែល​សហភាព​អឺរ៉ុប​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៨,៤​ម៉ឺន​តោន  ស្មើ​ពាក់កណ្ដាល​នៃ​បរិមាណ​នាំចេញ​សរុប ។ សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​បំផុត​របស់​កម្ពុជា ។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​៕
  
 
Tag:
 ​កម្ពុជា​
 ​ចិន​
 ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ