ជាតិ
សេដ្ឋកិច្ច
ចិន យល់ព្រមទទួលទិញអង្ករពីកម្ពុជា ៣០ម៉ឺនតោនក្នុងមួយឆ្នាំ
× ភ្នំពេញ៖ ចិន យល់ព្រមបង្កើនកូតាទិញអង្ករពីកម្ពុជា ៣០ម៉ឺនតោនក្នុងមួយឆ្នាំ និងជួយសាងសង់ឃ្លាំងអង្ករក្នុងប្រទេសកម្ពុជាផងដែរ នៅឆ្នាំ២០១៨ខាងមុខនេះ។
ក្រៅពីនេះភាគីកម្ពុជា-ចិន ក៏បានប្ដេជ្ញាចិត្ត បង្កើនទំហំពាណិជ្ចកម្មនៃប្រទេសទាំងពីរ ឲ្យមានការកើនឡើងរហូតដល់៦ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២០ខាងមុខ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្ដីក្នុងជំនួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង។
រដ្ឋាភិបាលចិន បានព្រមព្រៀងបង្កើនកូតាទិញអង្ករពីកម្ពុជាចំនួន ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ចិនទិញអង្ករចំនួន ៦,៧ម៉ឺនតោនស្មើនឹង ៤០ភាគរយនៃចំនួនសរុប ខណៈដែលសហភាពអឺរ៉ុបទិញអង្ករពីកម្ពុជាចំនួន ៨,៤ម៉ឺនតោន ស្មើពាក់កណ្ដាលនៃបរិមាណនាំចេញសរុប ។ សហភាពអឺរ៉ុប និងប្រទេសចិនជាទីផ្សារធំបំផុតរបស់កម្ពុជា ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ៕
Tag:
កម្ពុជា
ចិន
អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com