កីឡាជាតិ
ជាតិ
AFF U15 Girls៖ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ប៉ះ ថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរសៀលនេះ
× ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U15 Girl Championship 2017 នារសៀលថ្ងៃទី១៨ ខែឧសភា នៅកីឡដ្ឋាន KM16 ប្រទេសឡាវ។ ជាមួយគ្នា ក្រុមហ្វីលីពីន ត្រូវតទល់ជាមួយក្រុមមីយ៉ាន់ម៉ានៅកីឡដ្ឋាន KM16 នាល្ងាចនេះផងដែរ។
ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ក្នុងវគ្គជម្រុះពូល B ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវប្រជែងជាមួយក្រុមឈរចំណាត់ថ្នាក់លេខ១ពូល A ថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់នៃពានរង្វាន់ AFF U15 Girl Championship 2017 នាវេលាម៉ោង៤រសៀលនេះ នៅកីឡដ្ឋាន KM16 នៅលើទឹកដីនៃប្រទេសឡាវ។
គួររំលឹកថា បីប្រកួតក្នុងវគ្គសន្សំពិន្ទុពូល B កន្លងមក ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាបានយកឈ្នះក្រុមសិង្ហបុរី ២-១ ក្នុងថ្ងៃបើកឆាក ហើយបានចាញ់ក្រុមហ្វីលីពីន ៣-០ ក្នុងជំនួបលើកទី២ មុនស្មើ ១-១ ជាមួយឥណ្ឌូនេស៊ីក្នុងជំនួបចុងក្រោយ។ ចំណែកក្រុមថៃ ៤ប្រកួតក្នុងវគ្គសន្សំពិន្ទុពូល A គឺទទួលជ័យជម្នះទាំង៤ប្រកួត ក្នុងនោះយកឈ្នះវៀតណាម ១-០, មីយ៉ាន់ម៉ា ១-០, ម៉ាឡេស៊ី ៧-០ និងក្រុមឡាវ ៣-០។
ចំណែកក្រុមឈរកំពូលតារាងពូល B ហ្វីលីពីន ក៏ត្រូវតទល់ជាមួយក្រុមឈរលេខរៀងទី២ពូល A មីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះផងដែរ នាវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅកីឡដ្ឋាន KM16៕
Tag:
AFF U15 Girl 2017
U15 នារីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com