អត្ថបទពាណិជ្ជកម្ម
លោក Sorin Mihai Cîmpeanu ជាប់ឆ្នោត​ជា​ប្រធាន​របស់ AUF
18, May 2017 , 10:23 am        
រូបភាព
ដោយ:
​មហាសន្និបាត​លើក​ទី​១៧​នៃ​ស្ថាប័ន​ជា​សមាជិក​របស់​ទីភ្នាក់ងារ​ឧត្ដមសិក្សា​ប្រើប្រាស់​ភាសា​បារាំង (AUF)​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស​(​ប្រទេស​ម៉ា​រ៉ុ​ក​)​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១២​ឧសភា​២០១៧ ដោយមាន​វត្តមាន​តំណាង​សាកលវិទ្យាល័យ​ចំនួន​៦៧៨​មកពី​គ្រប់ទិសទី​ក្នុង​ពិភពលោក​។ មហាសន្និបាត​នេះ​ទើបបាន​បញ្ចប់​ដោយបាន​ជ្រើសរើស​សមាស​ភាព​ថ្មី​នៃ​ក្រុមប្រឹក្សាភិបាល​និង​សង្គម ហើយ​បាន​ជ្រើសតាំង​ប្រធាន​ថ្មី គឺ​លោក Sorin Mihai Cîmpeanu សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម និង​បសុពេទ្យ​នៃ​ទីក្រុង​ប៊ុ​យ​ការ៉េ​ស​។​
 
​មហាសន្និបាត​នេះ​បានអនុញ្ញាត​អោយ​សមាជិក​ទាំងឡាយ​បោះឆ្នោត​អនុម័ត​យុទ្ធសាស្ត្រ​ថ្មី​របស់​AUF​ដែលជា​សក្ខីភាព​នៃ​ទំនុកចិត្ត​ក្នុងការ​កំណត់​ទិសដៅ​ដែល​ស្នើឡើង​ដើម្បី​កសាង​លំហ​សាកលវិទ្យាល័យ​ដែល​ប្រើ​ភាសា​បារាំង​ថ្មី​សំរាប់​រយៈពេល​៤​ឆ្នាំ​ខាងមុខ​។​

​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នេះ​ក៏បាន​រំលេច​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន​៣​ដែល​សាកលវិទ្យាល័យ​ទាំងឡាយ​ត្រូវ​ជួបប្រទះ និង​ជា​ប្រធានបទ​ដែល​បានលើកឡើង​ក្នុងការ​ពិភាក្សា​តុមូល​ចំនួន​៣៖

•​    ​គុណភាព​នៃ​ការបណ្ដុះបណ្ដាល និង​ការស្រាវជ្រាវ​
•​    ​ការទទួលបាន​ការងា​រ​របស់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​
•​    ​តួនាទី​របស់​សាកលវិទ្យាល័យ​ក្នុងការ​អភិវឌ្ឍន៍​ជារួម និង​ការអភិវឌ្ឍន៍​នៅ​ថ្នាក់មូលដ្ឋាន​

​ដូច​អ្វីដែល​លោក Jean-Paul de Gaudemar សាកលវិទ្យាធិការ​រប​ស់​AUF បានលើកឡើង​គឺ​ការឯកភាព​គ្នា​មួយ​ច្បាស់លាស់​នៃ​មហាសន្និបាត​នោះ​ផ្តោតលើ​ប្រធានបទ "​បេសកកម្ម​សង្គម​នៃ​សាកលវិទ្យាល័យ​" ដែល​កើតចេញ មកពី​ទិវា​វិទ្យាសាស្ត្រ​។​

​នាឱកាស​នោះដែរ មានការ​បង្ហាញ​នូវ​គំនិត​ផ្តួចផ្តើម​ជាសំខាន់​របស់​AUF​គឺ IDNEUF ជា​ផែនទី​នៃ​ការសិក្សា​វិភាគ​និង​ផ្ទុក​ទិន្នន័យ​ជា​ភាសា​បារាំង​។ បទ​បង្ហាញ​បានធ្វើអោយ​អ្នកចូលរួម​ទាំងឡាយ​ចាប់​អារ​ម្ម​ណ៏​និង​បង្ហាញ​នូវ​បំណង​ចង់អោយ​ឧ​បករ​ណ៏​នេះ​ដំណើរការ​និង​អភិវឌ្ឍ​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ទាំងនេះ​គឺជា "​ដំណោះស្រាយ​នៃ​ការ ប្រើប្រាស់​ភាសា​បារាំង​នៅ​ឧ​ត្ត​មសិ​ក្សា​" ដែល​ត្រូវបាន​ឯកភាព​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស​។​

​នា​ថ្ងៃ​ចុងក្រោយ​សមាជិក​ពេញសិទ្ធិ​ទាំងឡាយ​របស់​AUF​បាន​បោះឆ្នោត​ជ្រើសរើស​លោក Sorin Mihai Cîmpeanu ជា​ប្រធាន​ថ្មី​សំរាប់​អាណត្តិ​៤​ឆ្នាំ​ជាមួយ​សម្លេង​១៣៣ ឈ្នះ​លោកស្រី Ana Guțu ដែល​ទទួល​បានតែ​១១៣​សម្លេង​។ លោកស្រី​ជា​សាកលវិទ្យាធិការរង​ទី​១​នៃ​សាកលវិទ្យាល័យ​សេរី​អន្តរជាតិ​នៃ​ទីក្រុង​ម៉ុ​ល​ដាវី​(ULIM) ។ លោក Sorin Mihai Cîmpeanu នឹង​បន្ត​តំណែង​ជំនួស​លោក Abdellatif Miraoui សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កា​ឌី​អា​យ៉ា​តនៃ​ទីក្រុង​ម៉ា​រ៉ា​កេស ។​

​លោក Sorin Cîmpeanu ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​និង​បសុពេទ្យ​នៃ​ទីក្រុង​ប៊ុ​យ​ការ៉េ​ស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សាកលវិទ្យាធិការ​នៃ​ប្រទេស​រ៉ូ​ម៉ា​នី​(CNR)​។ លោក​ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពី​ឆ្នាំ​២០១៤ ដល់​២០១៥ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​ប្រទេស​រ៉ូ​ម៉ា​នី​។​
​សាកលវិទ្យាធិការ​នៃ​ទីភ្នាក់ងារ​ឧត្ដមសិក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF) បាន​កោតសរសើរ​ប្រធាន​ថ្មី​ថា ៖ «​ខ្ញុំ​ប្រាកដថា​យើង​នឹង​បង្កើត​រួមគ្នា​នូវ​យន្តការ​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​» ។

​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Ana Guțu ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​បេសកកម្ម​របស់​AUF និង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​បុព្វហេតុ​នៃ​ការប្រើប្រាស់​ភាសា​បារាំង​នៅតាម​សាកលវិទ្យាល័យ​។​

​ប្រធាន​ដែល​ជឿជាក់​លើ​កម្លាំង​យុទ្ធសាស្ត្រ​ថ្មី​របស់ AUF
​ក្នុង​សេចក្តីប្រកាស​ជា​លើកដំបូង​របស់លោក​Sorin Cîmpeanu​ក្នុងនាម​ជា​ប្រធាន​ថ្មី​របស់​AUF​លោក​បាន​ថ្លែង​អំណរ គុណ​ដល់​សមាជិក​ទាំង​អស់​ដែល​បានផ្តល់​សេចក្តី​ជឿជាក់​លើ​លោក​។ លោក​ក៏បាន​ឯកភាព​ទាំងស្រុង​ចំពោះ​យុទ្ធសាស្ត្រ​ថ្មី​របស់​AUF និង​ឆន្ទៈ​របស់លោក​ក្នុងការ​សហការ​ណ៏​យ៉ាង​ជិតស្និត​បំផុត​ជាមួយ​លោក​សាកលវិទ្យាធិការ​ដើ​ម្បី​សំរេច​អោយបាន​យុទ្ធសាស្ត្រ​នេះ​៖ «​ខ្ញុំ​បាន​វិនិយោគ​ក្នុង​យុទ្ធសាស្ត្រ​នេះ​ពីព្រោះ​ខ្ញុំ​ជឿជាក់​លើ​កម្លាំង​នៃ​យុទ្ធសាស្ត្រ​របស់ AUF​។ ឥឡូវនេះ​វា​មាន​សារៈសំខាន់​ដែល​ត្រូវ​ធ្វើយ៉ាងណា អោយ​អ្នកសំរេចចិត្ត​ទាំងឡាយ​ទទួលយក​នូវ​ភាពចាំបាច់​ក្នុងការ​សម្រេចបាន​នូវ​ស្នាដៃ​ដែល​ផ្តើមចេញពី​យុទ្ធសាស្ត្រ​នេះ​។ ខ្ញុំ​សូម​ធានា​ចំពោះ​លោកអ្នក​នូវ​ការប្រមែប្រមូល​គ្រប់​លទ្ធភាព​ដែល​ខ្ញុំ​មាន​ជាមួយ​លោក​សាកលវិទ្យាធិការ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ទំនុកចិត្ត​ដែល​លោកអ្នក​បានផ្តល់​មកលើ​រូបខ្ញុំ​» ។​

​ស្តីអំពី AUF
​ទីភ្នាក់ងារ​ឧត្ដមសិក្សា​ប្រើប្រាស់​ភាសា​បារាំង (AUF) គឺជា​សមាគម​ពិភពលោក​នៃ​សាកលវិទ្យាល័យ​ដែល​ប្រើ​ភាសា​បារាំង​បង្កើតឡើង​ជាង​៥០​ឆ្នាំ​មកហើយ​។ ទីភ្នាក់ងារ​នេះ​ប្រមូលផ្តុំ​សាកលវិទ្យាល័យ​ប្រមាណ​៨៥០​គ្រឹះ ស្ថាន​ដែលមាន​វត្តមាន​នៅលើ​ទ្វីប​ទាំង​៥​ស្ថិតនៅក្នុង​ប្រទេស​ជាង​១០០​។ AUF​ក៏​ជា​ប្រតិបត្តិ​ករ​នៃ​អង្គការ​អន្តរ ជាតិ​ដែល​ប្រើប្រាស់​ភាសា​បារាំង​ដើម្បី​ការអប់រំ​ជាន់ខ្ពស់​និង​ការស្រាវជ្រាវ​។ ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​មាន​នាទី​ជំរុញ​ការនិយម​ភាសា​បារាំង​នៅតាម​សាកលវិទ្យាល័យ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ដើម្បី​សម្រេចបាន​នូវ​ផែនការ​ណ៏​សកម្មភាព​របស់ខ្លួន  AUF​អភិវឌ្ឍ​ភាពជា​ដៃគូរ​ជាមួយ​អង្គការ​ផ្សេងៗ​(​អង្គការ​អ៊ុយ​ណេ​ស្កូ សហភាព​អ៊ឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន​នៃ​វិស័យ​ឯកជន​… ។​ល​។​)​។ សំរាប់​ពត៌មាន​បន្ថែម​៖ www.auf.org

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 សង្គម
  AUF
© រក្សាសិទ្ធិដោយ thmeythmey.com