អត្ថបទពាណិជ្ជកម្ម
លោក Sorin Mihai Cîmpeanu ជាប់ឆ្នោតជាប្រធានរបស់ AUF
× មហាសន្និបាតលើកទី១៧នៃស្ថាប័នជាសមាជិករបស់ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)បានប្រព្រឹត្តិទៅនៅទីក្រុងម៉ារ៉ាកេស(ប្រទេសម៉ារ៉ុក)ពីថ្ងៃទី១០ដល់ថ្ងៃទី១២ឧសភា២០១៧ ដោយមានវត្តមានតំណាងសាកលវិទ្យាល័យចំនួន៦៧៨មកពីគ្រប់ទិសទីក្នុងពិភពលោក។ មហាសន្និបាតនេះទើបបានបញ្ចប់ដោយបានជ្រើសរើសសមាសភាពថ្មីនៃក្រុមប្រឹក្សាភិបាលនិងសង្គម ហើយបានជ្រើសតាំងប្រធានថ្មី គឺលោក Sorin Mihai Cîmpeanu សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងបសុពេទ្យនៃទីក្រុងប៊ុយការ៉េស។
មហាសន្និបាតនេះបានអនុញ្ញាតអោយសមាជិកទាំងឡាយបោះឆ្នោតអនុម័តយុទ្ធសាស្ត្រថ្មីរបស់AUFដែលជាសក្ខីភាពនៃទំនុកចិត្តក្នុងការកំណត់ទិសដៅដែលស្នើឡើងដើម្បីកសាងលំហសាកលវិទ្យាល័យដែលប្រើភាសាបារាំងថ្មីសំរាប់រយៈពេល៤ឆ្នាំខាងមុខ។
ការដាក់ចេញនូវយុទ្ធសាស្ត្រនេះក៏បានរំលេចនូវបញ្ហាប្រឈមសំខាន់ៗចំនួន៣ដែលសាកលវិទ្យាល័យទាំងឡាយត្រូវជួបប្រទះ និងជាប្រធានបទដែលបានលើកឡើងក្នុងការពិភាក្សាតុមូលចំនួន៣៖
• គុណភាពនៃការបណ្ដុះបណ្ដាល និងការស្រាវជ្រាវ
• ការទទួលបានការងាររបស់និស្សិតដែលបានបញ្ចប់ការសិក្សា
• តួនាទីរបស់សាកលវិទ្យាល័យក្នុងការអភិវឌ្ឍន៍ជារួម និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន
ដូចអ្វីដែលលោក Jean-Paul de Gaudemar សាកលវិទ្យាធិការរបស់AUF បានលើកឡើងគឺការឯកភាពគ្នាមួយច្បាស់លាស់នៃមហាសន្និបាតនោះផ្តោតលើប្រធានបទ "បេសកកម្មសង្គមនៃសាកលវិទ្យាល័យ" ដែលកើតចេញ មកពីទិវាវិទ្យាសាស្ត្រ។
នាឱកាសនោះដែរ មានការបង្ហាញនូវគំនិតផ្តួចផ្តើមជាសំខាន់របស់AUFគឺ IDNEUF ជាផែនទីនៃការសិក្សាវិភាគនិងផ្ទុកទិន្នន័យជាភាសាបារាំង។ បទបង្ហាញបានធ្វើអោយអ្នកចូលរួមទាំងឡាយចាប់អារម្មណ៏និងបង្ហាញនូវបំណងចង់អោយឧបករណ៏នេះដំណើរការនិងអភិវឌ្ឍអោយបានឆាប់តាមដែលអាចធ្វើបាន។ ទាំងនេះគឺជា "ដំណោះស្រាយនៃការ ប្រើប្រាស់ភាសាបារាំងនៅឧត្តមសិក្សា" ដែលត្រូវបានឯកភាពនៅទីក្រុងម៉ារ៉ាកេស។
នាថ្ងៃចុងក្រោយសមាជិកពេញសិទ្ធិទាំងឡាយរបស់AUFបានបោះឆ្នោតជ្រើសរើសលោក Sorin Mihai Cîmpeanu ជាប្រធានថ្មីសំរាប់អាណត្តិ៤ឆ្នាំជាមួយសម្លេង១៣៣ ឈ្នះលោកស្រី Ana Guțu ដែលទទួលបានតែ១១៣សម្លេង។ លោកស្រីជាសាកលវិទ្យាធិការរងទី១នៃសាកលវិទ្យាល័យសេរីអន្តរជាតិនៃទីក្រុងម៉ុលដាវី(ULIM) ។ លោក Sorin Mihai Cîmpeanu នឹងបន្តតំណែងជំនួសលោក Abdellatif Miraoui សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកាឌីអាយ៉ាតនៃទីក្រុងម៉ារ៉ាកេស ។
លោក Sorin Cîmpeanu ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនិងបសុពេទ្យនៃទីក្រុងប៊ុយការ៉េស និងជាប្រធានក្រុមប្រឹក្សាជាតិសាកលវិទ្យាធិការនៃប្រទេសរ៉ូម៉ានី(CNR)។ លោកធ្លាប់ជារដ្ឋមន្ត្រីក្រសួងអប់រំនិងស្រាវជ្រាវវិទ្យាសាស្ត្រពីឆ្នាំ២០១៤ ដល់២០១៥ និងជានាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសរ៉ូម៉ានី។
សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានកោតសរសើរប្រធានថ្មីថា ៖ «ខ្ញុំប្រាកដថាយើងនឹងបង្កើតរួមគ្នានូវយន្តការមួយដ៏មានប្រសិទ្ធិភាព» ។
លោកក៏បានថ្លែងអំណរគុណដល់លោកស្រី Ana Guțu ដែលចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរបស់AUF និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងបុព្វហេតុនៃការប្រើប្រាស់ភាសាបារាំងនៅតាមសាកលវិទ្យាល័យ។
ប្រធានដែលជឿជាក់លើកម្លាំងយុទ្ធសាស្ត្រថ្មីរបស់ AUF
ក្នុងសេចក្តីប្រកាសជាលើកដំបូងរបស់លោកSorin Cîmpeanuក្នុងនាមជាប្រធានថ្មីរបស់AUFលោកបានថ្លែងអំណរ គុណដល់សមាជិកទាំងអស់ដែលបានផ្តល់សេចក្តីជឿជាក់លើលោក។ លោកក៏បានឯកភាពទាំងស្រុងចំពោះយុទ្ធសាស្ត្រថ្មីរបស់AUF និងឆន្ទៈរបស់លោកក្នុងការសហការណ៏យ៉ាងជិតស្និតបំផុតជាមួយលោកសាកលវិទ្យាធិការដើម្បីសំរេចអោយបានយុទ្ធសាស្ត្រនេះ៖ «ខ្ញុំបានវិនិយោគក្នុងយុទ្ធសាស្ត្រនេះពីព្រោះខ្ញុំជឿជាក់លើកម្លាំងនៃយុទ្ធសាស្ត្ររបស់ AUF។ ឥឡូវនេះវាមានសារៈសំខាន់ដែលត្រូវធ្វើយ៉ាងណា អោយអ្នកសំរេចចិត្តទាំងឡាយទទួលយកនូវភាពចាំបាច់ក្នុងការសម្រេចបាននូវស្នាដៃដែលផ្តើមចេញពីយុទ្ធសាស្ត្រនេះ។ ខ្ញុំសូមធានាចំពោះលោកអ្នកនូវការប្រមែប្រមូលគ្រប់លទ្ធភាពដែលខ្ញុំមានជាមួយលោកសាកលវិទ្យាធិការ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះទំនុកចិត្តដែលលោកអ្នកបានផ្តល់មកលើរូបខ្ញុំ» ។
ស្តីអំពី AUF
ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) គឺជាសមាគមពិភពលោកនៃសាកលវិទ្យាល័យដែលប្រើភាសាបារាំងបង្កើតឡើងជាង៥០ឆ្នាំមកហើយ។ ទីភ្នាក់ងារនេះប្រមូលផ្តុំសាកលវិទ្យាល័យប្រមាណ៨៥០គ្រឹះ ស្ថានដែលមានវត្តមាននៅលើទ្វីបទាំង៥ស្ថិតនៅក្នុងប្រទេសជាង១០០។ AUFក៏ជាប្រតិបត្តិករនៃអង្គការអន្តរ ជាតិដែលប្រើប្រាស់ភាសាបារាំងដើម្បីការអប់រំជាន់ខ្ពស់និងការស្រាវជ្រាវ។ ទីភ្នាក់ងារឧត្តមសិក្សាមាននាទីជំរុញការនិយមភាសាបារាំងនៅតាមសាកលវិទ្យាល័យដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ដើម្បីសម្រេចបាននូវផែនការណ៏សកម្មភាពរបស់ខ្លួន AUFអភិវឌ្ឍភាពជាដៃគូរជាមួយអង្គការផ្សេងៗ(អង្គការអ៊ុយណេស្កូ សហភាពអ៊ឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុននៃវិស័យឯកជន… ។ល។)។ សំរាប់ពត៌មានបន្ថែម៖ www.auf.org
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com