ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
LGBT៖ សង្សារមួយគូ បង្ហាញពីឧបសគ្គនៃស្នេហារបស់ខ្លួន ដើម្បីរកការគាំទ្រពីសង្គម
19, May 2017 ,
8:59 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ «កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ»។ នេះ គឺជាពាក្យស្លោកចាស់បុរាណ ដែលបានបង្កើតឡើងរម្លឹកមនុស្សទាំងឡាយ ឲ្យមានការតស៊ូ ដើម្បីថែរក្សាស្នេហាឲ្យបានគង់វង្ស ។ មិនខុសពីពាក្យស្លោកខាងលើនេះឡើយ លោក រ៉េត បូរ៉ា និងលោក ណាង ពិសិដ្ឋ ក៏មានរឿងរ៉ាវជាច្រើន ដែលជាឧបសគ្គមករារាំងស្នេហារបស់ពួកគេ។ ខុសពីស្នេហាប្រុសស្រី ដែលសង្គមទទួលស្គាល់ពេញលេញ និងក្លាយជារឿងធម្មតានោះ ស្នេហារវាងកំលោះ រ៉េត បូរ៉ា និង ណាង ពិសិដ្ឋ កំពុងរងគំនាបនៃការរើសអើងពីគ្រួសារ និងសង្គម។
«យើងទាំងពីរស្រឡាញ់គ្នា មិនឲ្យឪពុកម្តាយបានដឹងទេ ព្រោះ មិនចង់ឲ្យពួកគាត់ពិបាកចិត្ត»។ នេះ គឺជាពាក្យសម្តីចេញពីសង្សារមួយគូ ដែលបង្ហាញពីការរើសអើង និងការមិនទាន់ទទួលស្គាល់របស់សង្គមខ្មែរ លើអ្នកស្រឡាញ់ភេទដូចគ្នា។ លោក រ៉េត បូរ៉ា និងលោក ណាង ពិសិដ្ឋ បានបង្កើតស្នេហាជាមួយគ្នារយៈពេល២ឆ្នាំហើយ ដោយមិនប្រាប់ឲ្យគ្រួសារបានដឹងឡើយ។ ការលាក់បាំងនេះ ក៏ព្រោះ ពួកគេបារម្ភថា ឪពុកម្តាយរបស់ខ្លួនមិនយល់ព្រម ដែលធ្វើឲ្យភាគីទាំងសងខាង មានភាពរកាំរកូសជាមួយគ្នា។ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហើយ ប៉ុន្តែ ស្នេហាអ្នកទាំងពីរ ហាក់រកកោះត្រើយមិនឃើញឡើយ ដ្បិត នៅកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការបាននៅឡើយ។
លោក រ៉េត បូរ៉ា និងលោក ណាង ពិសិដ្ឋ បានអនុញ្ញាតឲ្យសារព័ត៌មានថ្មីៗផ្សព្វផ្សាយនូវរូបថត និងសំឡេងរបស់លោកទាំងពីរជាសាធារណៈ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់បទសម្ភាសន៍ រវាងសង្សារមួយគូនេះ ជាមួយ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បុរសស្រឡាញ់បុរស
ស្នេហា
សង្សារ
ការរើសអើង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម