ពីនេះ ពីនោះ
រវាងពាក្យ «​អធ្រាត្រ​» , «​អា​ធ្រា​ត្រ​» , «​អ​ទ្រាត​» , «​អា​ទ្រាត​» តើ​មួយណា​ជា​ពាក្យ​ត្រូវ​? ​
19, May 2017 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​សរសេរ​ពាក្យ​ទាំង «​អធ្រាត្រ​» , «​អា​ធ្រា​ត្រ​» , «​អ​ទ្រាត​» , «​អា​ទ្រាត​»​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស ឬ​ត្រូវ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ «​អធ្រាត្រ​» ជា​នាម មានន័យថា ពាក់​កណ្តាលយប់​, កណ្តាលរាត្រី​។ ឧទាហរណ៍​៖ ធើ្វ​ការ​យប់​តាំងពី​ព្រលប់​ដល់​អធ្រាត្រ​, លង់លុះ​អធ្រាត្រ​, អធ្រាត្រ​ស្ងាត់​។ ល​៕




© រក្សាសិទ្ធិដោយ thmeythmey.com