ពីនេះ ពីនោះ
រវាងពាក្យ «អធ្រាត្រ» , «អាធ្រាត្រ» , «អទ្រាត» , «អាទ្រាត» តើមួយណាជាពាក្យត្រូវ?
× សាធារណជនភាគច្រើនសរសេរពាក្យទាំង «អធ្រាត្រ» , «អាធ្រាត្រ» , «អទ្រាត» , «អាទ្រាត»នេះដោយមិនដឹងថា ពាក្យមួយណាខុស ឬត្រូវឡើយ។ នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវគឺសរសេរ «អធ្រាត្រ» ជានាម មានន័យថា ពាក់កណ្តាលយប់, កណ្តាលរាត្រី។ ឧទាហរណ៍៖ ធើ្វការយប់តាំងពីព្រលប់ដល់អធ្រាត្រ, លង់លុះអធ្រាត្រ, អធ្រាត្រស្ងាត់។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com