អត្ថបទពាណិជ្ជកម្ម
"​តើ​មាន​និស្សិត​ប៉ុន្មាន​នាក់​នៅ​ស្រុក​យើង​ដែល​បានធ្វើ​ដូច​គាត់​?"
19, May 2017 , 9:31 am        
រូបភាព
ដោយ:
​ប្អូនស្រី សុខ ហឿន ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​មួយ មាន​ស្រុកកំណើត​នៅ ភូមិ អូរ​ពោធិ៍ ឃុំ សំបួរ ស្រុក ទ្រាំង ខេត្ត តាកែវ ហើយ​សព្វថ្ងៃនេះ ប្អូនស្រី​កំពុងស្នាក់នៅ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​។​

​ប្អូនស្រី​បាន​សន្សំ​ប្រាក់​ប្រហែល ១០​ដុល្លារ ក្នុង​មួយខែ អស់​រយៈពេល​មួយឆ្នាំ​មកហើយ​។ សុខ ហឿន ខុសពី​និស្សិត​ផ្សេងៗ​ទៀត ដែល​ភាគច្រើន​ពួកគាត់​យកប្រាក់​ពី​ឪពុកម្តាយ​ទៅ​ទិញ​របស់​ថ្លៃៗ និង​ទំនើប​។ ចំពោះ ប្អូនស្រី​វិញ ប្រាក់​ដែល​ឪពុកម្តាយ​ផ្តល់​ឲ្យ​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា និង​ការចាយវាយ​ប្រចាំថ្ងៃ គឺ​ប្អូនស្រី​មាន​ផែនការ​ចំណាយបាន​ត្រឹមត្រូវ និង​ត្បិតត្បៀត​។

​ជា​លទ្ធផល ប្អូនស្រី​អាច​លៃលក​សន្សំ​ប្រាក់ ដើម្បី​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ ដែលជា​ក្តី​ស្រមៃ​នៅ​ថ្ងៃ​អនាគត​។

​ប្អូនស្រី​បានលើកឡើង​ថា “​ខ្ញុំ​សន្សំ​ប្រាក់ ក្នុង​គោលបំណង បង្កើត​អាជីវកម្ម​តូច​មួយ​ក្រោយពី​ខ្ញុំ​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ ខ្ញុំ​ប្តេជ្ញា​នឹង​បន្ត​ការ​សន្សំ​ប្រាក់​រហូតដល់​ខ្ញុំ​រៀន​ចប់​ផងដែរ​។​”

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com