កីឡាជាតិ
ជាតិ
AFF U15 Girls៖ ក្រោយចាញ់ថៃ U15កម្ពុជា ត្រូវប៉ះមីយ៉ាន់ម៉ាដើម្បីដណ្តើមយកលេខ៣
× ក្រោយចាញ់គូប្រកួតរៀងៗខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវប្រជែងដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF U15 Girl Championship 2017 នៅថ្ងៃទី២០ ខែឧសភា។ ចំណែកក្រុមជើងខ្លាំងថៃ ជួបប្រកួតដណ្តើមជើងឯកជាមួយក្រុមហ្វីលីពីន នៅកីឡដ្ឋាន KM16 ដូចគ្នា។
ក្រោយចាញ់ក្រុមថៃ ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមមីយ៉ាន់ម៉ាដែលចាញ់ក្រុមហ្វីលីពីន ៣-២ កាលពីម្សិលមិញដូចគ្នា ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U15 Girl Championship 2017 នាវេលាម៉ោង៤រសៀលថ្ងៃទី២០ ខែឧសភា នៅកីឡដ្ឋាន KM16 នៅលើទឹកដីប្រទេសឡាវ។
ជាមួយគ្នានេះ ក្រុមដែលទទួលជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា គឺក្រុមថៃ ត្រូវប្រជែងជាមួយក្រុមហ្វីលីពីន ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍ AFF U15 Girl Championship ប្រចាំឆ្នាំ២០១៧ នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី២០ ខែឧសភា នៅកីឡដ្ឋាន KM16 នេះផងដែរ៕
Tag:
បាល់ទាត់
AFF U15 Girl
U15 នារីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com