កីឡាជាតិ
ជាតិ
Gbenga Samuel ចាក​ចេញពី​អាស៊ី​អឺរ៉ុប​វិល​ទៅ​បឹងកេត​ដែលជា​ទ្រនំ​ចាស់​
19, May 2017 , 11:36 am         967
រូបភាព
​ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Ajayi Gbenga Samuel បាន​វិលត្រឡប់​មករក​ទ្រនំ​ចាស់​(​បឹងកេត​)​វិញ​ហើយ ក្រោយ​ចាកចេញ​ទៅលេង​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប បាន​មួយ​ជើង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ ការវិលត្រឡប់​ត្រឡប់​នេះ គឹ​ដើម្បី​ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល ២០១៧ និង​ពានរង្វាន់​អន្តរជាតិ​ផ្សេងៗ​។​


​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​បឹងកេត កីឡាករ Ajayi Gbenga Samuel បាន​ផ្ទេរ​ពី​ក្រុម​អាស៊ី​អឺរ៉ុប​មកកាន់​បឹងកេត​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ក្រោយ​កីឡាករ​រូបនេះ បាន​ចូលរួម​លេង​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​បាន​មួយ​ជើង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ ដែល​បានបញ្ចប់​កាលពី​សប្តាហ៍​មុន​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការបង្ហាញ​វត្តមាន​សារជាថ្មី​របស់ Gbenga Samuel គឺ​ដើម្បី​ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ និង​ត្រៀម​ប្រជែង​ដណ្តើម​ពានរង្វាន់​អន្តរជាតិ​ផ្សេងៗ​ទៀត​។

​គួររំលឹកថា កីឡាករ Gbenga បាន​ចូលរួម​លេង​ឲ្យ​ក្លិប​បឹងកេត​កាលពី​ឆ្នាំ​២០១៥ ហើយ​កីឡាករ​រូបនេះ​បាន​ផ្លាស់​ទៅលេង​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប​កាលពីមុន​បើក​រដូវ​កាល​ថ្មី​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​។ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​វត្តមាន​មួយ​ជើង​របស់ Gbenga គឺ​មិន​អាចជួយ​ក្រុម​អាស៊ី​អឺរ៉ុប​ទទួលបាន​លទ្ធផល​នោះទេ ពោលគឺ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​១០៕

Tag:
 Cambodian League 2017
  Gbenga Samuel
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ