កីឡាជាតិ
ជាតិ
Gbenga Samuel ចាកចេញពីអាស៊ីអឺរ៉ុបវិលទៅបឹងកេតដែលជាទ្រនំចាស់
× ខ្សែបម្រើនីហ្សេរីយ៉ា Ajayi Gbenga Samuel បានវិលត្រឡប់មករកទ្រនំចាស់(បឹងកេត)វិញហើយ ក្រោយចាកចេញទៅលេងឲ្យក្រុមអាស៊ីអឺរ៉ុប បានមួយជើងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ ការវិលត្រឡប់ត្រឡប់នេះ គឹដើម្បីជួយក្រុមការពារតំណែងជើងឯកមួយនេះ ប្រជែងដណ្តើមជើងឯកក្នុងរដូវកាល ២០១៧ និងពានរង្វាន់អន្តរជាតិផ្សេងៗ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិបបឹងកេត កីឡាករ Ajayi Gbenga Samuel បានផ្ទេរពីក្រុមអាស៊ីអឺរ៉ុបមកកាន់បឹងកេតវិញហើយនៅព្រឹកថ្ងៃទី១៨ ខែឧសភា ក្រោយកីឡាកររូបនេះ បានចូលរួមលេងជាមួយក្រុមអាស៊ីអឺរ៉ុបបានមួយជើងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ដែលបានបញ្ចប់កាលពីសប្តាហ៍មុន។
ទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងទៀតថា ការបង្ហាញវត្តមានសារជាថ្មីរបស់ Gbenga Samuel គឺដើម្បីជួយក្រុមការពារតំណែងជើងឯក ប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ និងត្រៀមប្រជែងដណ្តើមពានរង្វាន់អន្តរជាតិផ្សេងៗទៀត។
គួររំលឹកថា កីឡាករ Gbenga បានចូលរួមលេងឲ្យក្លិបបឹងកេតកាលពីឆ្នាំ២០១៥ ហើយកីឡាកររូបនេះបានផ្លាស់ទៅលេងឲ្យក្រុមអាស៊ីអឺរ៉ុបកាលពីមុនបើករដូវកាលថ្មីពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧។ ប៉ុន្តែសម្រាប់ការបង្ហាញវត្តមានមួយជើងរបស់ Gbenga គឺមិនអាចជួយក្រុមអាស៊ីអឺរ៉ុបទទួលបានលទ្ធផលនោះទេ ពោលគឺបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១០៕
Tag:
Cambodian League 2017
Gbenga Samuel
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com