ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​ទាំងអស់គ្នា ៖ ទម្លាប់​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ជំងឺមហារីក​នានា​
19, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ធ្លាប់​គិត​ទេ​ថា របប​អាហារ​ណាខ្លះ ដែល​អាចធ្វើ​ឲ្យ​អ្នក ប្រឈម​ទៅនឹង​ជំងឺមហារីក​? តើ​អ្នក​ធ្លាប់​គិត​ទេ​ថា តើ​អាហារ​ណាខ្លះ ដែល​អាច​ព្យាបាល និង​ការពារ​អ្នក​ពី​ជំងឺមហារីក​?



​ជាការ​ពិត មាន​អាហារ​មួយចំនួន អាច​បង្ការ​ជំងឺមហារីក ហើយ​អាហារ​ខ្លះទៀត បែរជា​បង្ក​ជំងឺមហារីក​ទៅវិញ​។ ជាមួយគ្នានេះ​ផងដែរ របៀប​ចម្អិន និង​បរិ​មាណនៃ​ការ​ញ៉ាំ​របស់​អ្នក ក៏​ជះឥទ្ធិពល​អាក្រក់ ចំពោះ​សុខភាព​របស់​អ្នក​ផងដែរ​។​

​ជំងឺមហារីក បាន​កំពុង​គម្រាមកំហែង និង​កើតមាន​លើ​មនុស្ស​ជាច្រើន​លាន​នាក់ នៅ​ទូទាំង​សកលលោក​យើង​នេះ​។ យ៉ាងណាមិញ ៣០ ទៅ ៤០ នៃ​ជំងឺមហារីក​ទាំងអស់ អាច​ត្រូវបាន​ការពារ​ដោយ​ការ​ញ៉ាំ​ចំណីអាហារ និង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​អាហារ​ដែល​អ្នក​គួរ​ញ៉ាំ ដើម្បី​កាត់បន្ថយ​ជំងឺមហារីក​

១ ពេលព្រឹក ៖ អ្នក​អាច​ញ៉ាំ​ម្ទេស​ប្លោក ស៊ុត ប៉េងប៉ោះ ការ៉ុត បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ​

២ អាហារ​ពេល​ថ្ងៃត្រង់ ៖ អ្នក​អាច​ញ៉ាំ​ប្រេង​អូ​លីវ ត្រី បន្លែ ដូចជា​ខ្ទឹម ស្ពៃក្តោប និង​ផ្លែឈើ​ដូចជា​ក្រូច និង​ឪឡឹក​ជាដើម​

៣ អាហារ​ពេល​ល្ងាច ៖ អ្នក​អាច​ញ៉ាំ​ស៊ុប​ឃិនឆាយ ការ៉ុត បន្លែ​ពណ៌​ខៀវស្រងាត់ និង​ផ្លែឈើ​ដូចជា​ក្រូច និង​ប៉ោម​ជាដើម​។​

​ខាងលើនេះ គ្រាន់តែ​ជា​ឧទាហណ៍​ខ្លះៗ នៃ​របប​អាហារ​ដែល​អ្នក​គួរ​ញ៉ាំ​ប៉ុណ្ណោះ ប៉ុន្តែ សរុបសេចក្តី​ទៅ បន្លែ និង​ផ្លែឈើ ជា​អាហារ​ចាំបាច់ សម្រាប់​ការពារ​ជំងឺមហារីក ហើយ​អ្នក​មិនគួរ​ញ៉ាំ​អាហារ​ប្រភេទ​ចៀន អាំង​ខ្លោច មាន​ខ្លាញ់​ច្រើន ឬ​អាហារ​កំប៉ុង​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com