ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹក​ដក់​ស្រោម​បេះដូង ស្តាប់ទៅ​មិនសូវ​ចាប់អារម្មណ៍ តែ​គួរតែ​យកចិត្តទុកដាក់​លើ​អាកា​រៈ​វា​ផង​
19, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា យើង​ធ្លាប់តែ​លឺថា​ទឹក​ដក់​ក្នុង​ស្រោម​សួត​ជាង ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​។ នេះ​ដោយសារតែ​មិនមែន​មានតែ​សួត​ទេ​ដែលមាន​ស្រោម ហើយ​បេះដូង​ក៏មាន​ស្រោម​ដូចគ្នា​ដែរ​។ ធម្មតា​ក្នុង​ស្រោម​បេះដូង​គឺមាន​ចន្លោះ​មួយ​ដែល​មានទឹក​តិចតួច​នៅក្នុង​នោះ​។ ប៉ុន្តែ​បើសិនជា​ស្រោម​នេះ​មាន​ជំងឺ ឬ​របួស វា​នឹង​បង្ក​ជាការ​រលាក ហើយ​ចេញ​ជា​ទឹក​ច្រើន​ក្នុង​ស្រោម​បេះដូង​នេះ​តែម្តង​។ ទឹក​នេះដែរ ក៏​អាច​កើតឡើង​នៅបាន​ដោយ​មិន​មានការ​រលាក​ដែរ ដូចជា ការ​ហូរឈាម​ក្រោយពី​ប៉ះទង្គិច​នឹង​ទ្រូង​។​



​ជំងឺ​ទឹក​ដក​នៅ​ស្រោម​បេះដូង​នឹងដាក់​សម្ពាធ​លើ​បេះដូង ព្រមទាំង​ប៉ះពាល់​ដល់​មុខងារ​បេះដូង​មួយចំនួនធំ រហូតដល់​ខ្សោយបេះដូង ឬ​ស្លាប់​បាន បើសិនជា​មិនមាន​ការព្យាបាល​ទេ​។​

​បើសិនជា​មានទឹក​ដក់​ក្នុង​ស្រោម​បេះដូង​មែន​នោះ អ្នក​ទំនងជា​អាចមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖

    ពិបាក​ដកដង្ហើម​
    គេង​ពិបាក​ដកដង្ហើម​
    ឈឺ​ក្នុង​ទ្រូង ក្រោម​ឆ្អឹងជំនី ឬ​ទ្រូង​ខាងឆ្វេង​
    មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ទ្រូង​

​យ៉ាងណាមិញ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នកមាន​អារម្មណ៍​ថា ឈឺទ្រូង​យូរ​ជាង​ពីរ​បី​នាទី ពិបាក​ដង្ហើម ឬ​ឈឺចាប់​ខ្លាំង​ពេល​ដកដង្ហើម ឬ​ចង់​ខ្យល់គរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com