ជាតិ
យុវជន​ឆ្នើម​កម្ពុជា​អាយុ​មិន​លើស​៣២​ឆ្នាំ អាច​មានឱកាស​ធ្វើការ​នៅ​លេខាធិការដ្ឋាន UN
19, May 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រឡង​ជ្រើសរើស​មន្ត្រី​វ័យក្មេង (Young Professionals) ទៅ​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​។ អង្គការសហប្រជាជាតិ នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​វិជ្ជាជីវៈ​វ័យក្មេង មួយចំនួន ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។​



​តាម​សេចក្ដីជូនដំណឹង​ខាងលើ អង្គការសហប្រជាជាតិ នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​វិជ្ជាជីវៈ​វ័យក្មេង មួយចំនួន ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​។ ការជ្រើសរើស​នេះ ផ្ដល់ឱកាស​ដល់​មន្ត្រី​វ័យក្មេង​កម្ពុជា​។

​សម្រាប់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស បេក្ខជន​ទាំងពីរ​ភេទ ត្រូវមាន​សញ្ជាតិ​ខ្មែរ  មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ ដែល​ទាក់ទង​នឹង​ការងារ​ស្មើ​សុំ​។ បន្ថែម​លើ​នេះ បេក្ខជន​ត្រូវមាន​អាយុ​មិន​លើសពី ៣២​ឆ្នាំ  និង​ត្រូវ​ចេះ​ភាសា​អង់គ្លេស ឬ​បារាំង​ច្បាស់លាស់​។​

​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​នេះ អាច​ចុះឈ្មោះ និង​បំពេញ​ពាក្យសុំ​តាម អន​ឡាញ ដោយ​ចូលទៅ​កាន់​គេហទំព័រ http://careers.un.org/YPP ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ឆ្នាំ​២០១៧ ។ ដោយឡែក ការប្រឡង នឹង​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ ឆ្នាំ​២០១៧​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វិញ្ញាសា​ដែល​ត្រូវ​ប្រឡង អាចទាក់ទង​តាម​គេហទំព័រ​ខាងលើ​៕


Tag:
 ក្រសួង​អប់រំ​
  មន្ត្រី​វ័យក្មេង​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com