កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​រដូវរងា​៖ អត្ត​ព​លិ​ក​កូរ៉េខាងជើង​អាច​ចូលទៅ​ខាងត្បូង​តាម​ច្រកព្រំដែន
19, May 2017 , 4:26 pm         2446
រូបភាព
​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ទាំងអស់​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​តាម​តំបន់​គ្មាន​យោធា​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង​ព្យុង​ឆាង (Pyeongchang)  ខេត្ត Gangwon  ឆ្នាំ​២០១៨ ខាងមុខនេះ​។​


​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង​។ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ កូរ៉េខាងត្បូង​បានអនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​របង​កូរ៉េខាងជើង​ចូលរួម​ផងដែរ បើទោះជា​កំពុងមាន​ជំលោះ​នឹង​គ្នា​យ៉ាងណាក៏ដោយ​។​

​លើសពីនេះទៅទៀត​នោះ កូរ៉េខាងត្បូង​បានបង្ហាញ​កាយវិការ​សន្តិភាព​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​អាច​ឆ្លងតាម​ច្រកព្រំដែន​ដែលជា​តំបន់​ការពារ​ដ៏​តឹងរឹង​មកកាន់​ទឹកដី​ខ្លួន​បាន បើទោះបីជា​តំបន់​នេះ​ជា​តំបន់ហាមឃាត់​រវាង​ប្រទេស​ទាំងពីរ​ក៏ដោយ​។ នេះ​បើតាម​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១៨ លោក Hee-Beom Lee លើកឡើង​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​សម្រាប់​បុគ្គលិក និង​អ្នកគាំទ្រ​មិន​អនុញ្ញាត​តាម​ច្រក​នេះ​ទេ គឺត្រូវធ្វើ​ដំណើរ​តាម​កប៉ាល់​ដដែល​។​


                                         តំបន់គ្មានកងទ័ពរវាងកូរ៉េទាំងពីរ
​សូមបញ្ជាក់ថា តំបន់​គ្មាន​កងទ័ព​នេះ​ត្រូវបាន​បិទ​មិន​ឲ្យ​ប្រទេស​ទាំងពីរ​ធ្វើដំណើរ​ឆ្លងកាត់​ទៅវិញ​ទៅមក​ចាប់តាំងពី​ឆ្នាំ​១៩៥៣​មក ក្រោយ​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩៥០-១៩៥៣​។​

​ស្របពេល​គ្នា​នេះដែរ​ក្រុង​សេ​អ៊ូ​ល​ក៏បាន​សម្រេច​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​នារី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ Asian Cup ឆ្នាំ​២០១៨​ផងដែរ​៕

Tag:
 ឧបទ្វីប​កូរ៉េ​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1213next