កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិករដូវរងា៖ អត្តពលិកកូរ៉េខាងជើងអាចចូលទៅខាងត្បូងតាមច្រកព្រំដែន
× អត្តពលិកកូរ៉េខាងជើងទាំងអស់នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរតាមតំបន់គ្មានយោធាទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងទីក្រុងព្យុងឆាង (Pyeongchang) ខេត្ត Gangwon ឆ្នាំ២០១៨ ខាងមុខនេះ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។ សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំនេះ កូរ៉េខាងត្បូងបានអនុញ្ញាតឲ្យប្រទេសជាប់របងកូរ៉េខាងជើងចូលរួមផងដែរ បើទោះជាកំពុងមានជំលោះនឹងគ្នាយ៉ាងណាក៏ដោយ។
លើសពីនេះទៅទៀតនោះ កូរ៉េខាងត្បូងបានបង្ហាញកាយវិការសន្តិភាពមួយដោយអនុញ្ញាតឲ្យក្រុមអត្តពលិកកូរ៉េខាងជើងអាចឆ្លងតាមច្រកព្រំដែនដែលជាតំបន់ការពារដ៏តឹងរឹងមកកាន់ទឹកដីខ្លួនបាន បើទោះបីជាតំបន់នេះជាតំបន់ហាមឃាត់រវាងប្រទេសទាំងពីរក៏ដោយ។ នេះបើតាមប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៨ លោក Hee-Beom Lee លើកឡើងយ៉ាងដូច្នេះ។ ប៉ុន្តែសម្រាប់បុគ្គលិក និងអ្នកគាំទ្រមិនអនុញ្ញាតតាមច្រកនេះទេ គឺត្រូវធ្វើដំណើរតាមកប៉ាល់ដដែល។
តំបន់គ្មានកងទ័ពរវាងកូរ៉េទាំងពីរ
សូមបញ្ជាក់ថា តំបន់គ្មានកងទ័ពនេះត្រូវបានបិទមិនឲ្យប្រទេសទាំងពីរធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកចាប់តាំងពីឆ្នាំ១៩៥៣មក ក្រោយបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០-១៩៥៣។
ស្របពេលគ្នានេះដែរក្រុងសេអ៊ូលក៏បានសម្រេចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ការប្រកួតកីឡាបាល់ទាត់នារីក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ២០១៨ផងដែរ៕
Tag:
ឧបទ្វីបកូរ៉េ
កីឡាអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com