ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
 ញ៉ាំ​ស្រា អាច​បញ្ឈប់​ការស្លាប់​របស់​កោសិកា​ខួរក្បាល​បាន​
20, May 2017 , 6:59 am         3601
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​សិក្សា​មួយ អ្នកវិទ្យាសាស្ត្រ​បានជ្រើសរើស​សារធាតុ​ជាច្រើន​ដែលមាន​ក្នុង​លាមក និង​ទឹកនោម​របស់​អ្នក​ញ៉ាំ​ស្រាក្រហម​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់ មក​ធ្វើការ​ពិនិត្យ និង​វិភាគ​។ បន្ទាប់មកទៀត គេ​ក៏បាន​ដាក់​នូវ​សរសៃប្រសាទ​របស់​មនុស្ស ឬ​កោសិកា​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ចូលទៅក្នុង​សារធាតុ​ខាងលើ​។ ជា​លទ្ធផល​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្រាក្រហម​បាន​ផលិត​ជា​សារធាតុ​ជាច្រើន​ដែល​វា​ពិតជា​ជួយ​ការពារ​សរសៃប្រសាទរ​បស់​ខួរក្បាល​កុំ​ឲ្យ​ស្លាប់​មែន​។

​រឿងនេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​អ្នក​ត្រូវធ្វើ​យកមក​ពិសោធន៍​នោះ បាន​ស្ថិតក្នុង​ស្ថានភាព​តានតឹង​ខ្លាំង ដែល​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​កោសិកា​ជាច្រើន​ងាប់​បាន​រហូតដល់​អាច​កើតជា​ជំងឺ​ភ្លេចភ្លាំង​ថែមទៀត​ផង​។
​ការស្រាវជ្រាវ​បានបង្ហាញ​ទៀតថា ពោះវៀន​របស់​មនុស្ស​យើង​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​ការពារ​ខួរក្បាល​។ ធាតុ​ផ្សំ​ពិតប្រាកដ​របស់​ស្រាក្រហម​ដែល​ត្រូវបាន​រំលាយ​ក្នុង​ពោះវៀន​ក៏​ជា​របស់​ដ៏​សំខាន់​សម្រាប់​ប្រឆាំងនឹង​ការស្លាប់​របស់​សរសៃប្រសាទ​ដែរ​។ រឿងនេះ​ក៏​អាស្រ័យទៅលើ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​សម្រាប់​ជួយ​ដល់​ការរំលាយ​អាហារ និង​ភេសជ្ជៈ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...89next