ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំស្រា អាចបញ្ឈប់ការស្លាប់របស់កោសិកាខួរក្បាលបាន
× ក្នុងការសិក្សាមួយ អ្នកវិទ្យាសាស្ត្របានជ្រើសរើសសារធាតុជាច្រើនដែលមានក្នុងលាមក និងទឹកនោមរបស់អ្នកញ៉ាំស្រាក្រហមក្នុងកម្រិតមធ្យមជាទៀងទាត់ មកធ្វើការពិនិត្យ និងវិភាគ។ បន្ទាប់មកទៀត គេក៏បានដាក់នូវសរសៃប្រសាទរបស់មនុស្ស ឬកោសិកាសរសៃប្រសាទក្នុងខួរក្បាលចូលទៅក្នុងសារធាតុខាងលើ។ ជាលទ្ធផលអ្នកស្រាវជ្រាវបានរកឃើញថា ស្រាក្រហមបានផលិតជាសារធាតុជាច្រើនដែលវាពិតជាជួយការពារសរសៃប្រសាទរបស់ខួរក្បាលកុំឲ្យស្លាប់មែន។
រឿងនេះត្រូវបានធ្វើឡើងក្រោយពីអ្នកត្រូវធ្វើយកមកពិសោធន៍នោះ បានស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យកោសិកាជាច្រើនងាប់បានរហូតដល់អាចកើតជាជំងឺភ្លេចភ្លាំងថែមទៀតផង។
ការស្រាវជ្រាវបានបង្ហាញទៀតថា ពោះវៀនរបស់មនុស្សយើងដើរតួនាទីដ៏សំខាន់មួយក្នុងដំណើរការការពារខួរក្បាល។ ធាតុផ្សំពិតប្រាកដរបស់ស្រាក្រហមដែលត្រូវបានរំលាយក្នុងពោះវៀនក៏ជារបស់ដ៏សំខាន់សម្រាប់ប្រឆាំងនឹងការស្លាប់របស់សរសៃប្រសាទដែរ។ រឿងនេះក៏អាស្រ័យទៅលើបាក់តេរីល្អៗក្នុងពោះវៀនសម្រាប់ជួយដល់ការរំលាយអាហារ និងភេសជ្ជៈដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com