ជាតិ
នយោបាយជាតិ
ទិដ្ឋភាព CPP និងCNRP ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតដំបូងនៅភ្នំពេញ
×
ថ្ងៃទី ២០ ខែឧសភានេះ ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤។ ទិដ្ឋភាពឃោសនានៅភ្នំពេញ គណបក្សប្រជាជនកម្ពុជាកម្ពុជា បានជួបជុំសមាជិក សមាជិកា គណបក្សនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ និងដង្ហែក្បួនឃោសនា នៅតាមដងផ្លូវមួយចំនួននៅរាជធានីភ្នំពេញ។
ដោយឡែកគណបក្សសង្គ្រោះជាតិវិញ នៅព្រឹកនេះ ក៏ជួបជុំអ្នកគាំទ្រនៅតាមផ្លូវជាតិលេខ ៦០ ដោយមានលោកប្រធានគណបក្ស កឹម សុខា ចូលរួម ដើម្បីថ្លែងសារទៅកាន់អ្នកគាំទ្រ។ គណបក្សនេះ ក៏ហែក្បួនឃោសនាចេញពីបរិវេណផ្លូវ ៦០ ក្នុងសង្កាត់ចាក់អង្រែលើឆ្ពោះទៅតាមបណ្តោយផ្លូវវេងស្រេង ដែលជាទីសម្បូរកម្មករ-កម្មការិនីរោងចក្រ។
Tag:
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com