ជាតិ
​​​ន​យោ​បាយ​ជាតិ​
 ថ្ងៃ​ដំបូង មេបក្ស ហ្វ៊ុនស៊ិនប៉ិច​និង​មេបក្ស​សំបុក​ឃ្មុំ ទៅ​ឃោសនា​នៅ​ខេត្តកំពង់ចាម​
20, May 2017 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដំបូង​នេះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានសម្រេច​រើស​ខេត្តកំពង់ចាម ជា​ខេត្ត​ចាប់ផ្តើម​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ទាំងពីរ​នេះ​។



​សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យាង​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​នៅ​ខេត្តកំពង់ចាម​។ នេះ​បើតាម​លោក ញ៉េប ប៊ុនជិន អនុប្រធាន​កណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​។​លោក ប៊ុនជិន មិនអាច​បញ្ជាក់​ពី​ឃុំ​-​សង្កាត់​ដែល​ព្រះអង្គ​យាង​ឃោសនា​នោះទេ ដោយសារ​ពេលនេះ រូបលោក​កំពុងតែ​រៀបចំ​ឃោសនា នៅ​ខេត្តបាត់ដំបង​។​



​ចំណែក​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​វិញ ក៏បាន​ទៅ​ឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​ខេត្តកំពង់ចាម​នៅ​ថ្ងៃ​ដំបូង​នេះ​ផងដែរ​។ លោក សូណង់ដូ ឃោសនា នៅក្នុង​ស្រុក​បាធាយ និង​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​។​ លោក ម៉ម សូណង់ដូ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ពីទីកន្លែងលោកឃោសនាមកថា មូលហេតុដែលោកសម្រេច​ទៅឃោសនានៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះធ្វើតាមសំណូមពរពលរដ្ឋនៅក្នុងតំបន់នេះ។ 

 

Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com