ពីនេះ ពីនោះ
ចំណងអាពាហ៍ពិពាហ៍អាចនឹងគ្រោះថ្នាក់បើសិនជាប្តីឧស្សាហ៍និយាយឃ្លាទាំងនេះ
× បើសិនជាការទំនាក់ទំនង និងគោរពរវាងអ្នក និងប្តីកាន់តែតិចតួចទៅៗ អ្នកប្រហែលជាមានការបារម្ភច្រើនហើយអំពីចំណងអាពាហ៍ពិពាហ៍មួយនេះ។ ដើម្បីចំណងស្នេហ៍មួយមានរយៈពេលយូរអង្វែង និងសុភមង្គល អ្នកត្រូវតែរក្សាភាពរស់រវើកជានិច្ចលើការទំនាក់ទំនងគ្នា គោរព និងប្តេជ្ញាចិត្តចំពោះគ្នាជានិច្ច។
យ៉ាងណាមិញ បើសិនជាប្តីអ្នកឧស្សាហ៍ និយាយឃ្លា ខាងក្រោមនេះ ចូរនិយាយត្រង់ៗប្រាប់គាត់អំពីអ្វីដែលអ្នកបារម្ភទៅ។ គាត់គួរតែយល់ និងគោរពចំពោះអារម្មណ៍ និងការយល់ឃើញរបស់អ្នកហើយ ព្រោះឃ្លានទាំងនេះ គឺជាសញ្ញាចង្អុលបង្ហាញថា ចំណងអាពាហ៍ពិពាហ៍អ្នកកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់ហើយ។
បងធុញណាស់
អូនមិនដែលយល់នូវអ្វីដែលបងនិយាយទេ ឬ អូនមិនយល់អ្វីដែលបងចង់ប្រាប់ឡើយ
អូនដូចជាគ្មានថ្ងៃចេះកែប្រែសោះតែម្តង
ហេតុអ្វីអូនមិនអាចធ្វើដូចនារីផ្សេងអញ្ចឹង?
អូនមិនមែនជាស្ត្រីដែលបងលង់ស្រឡាញ់ទៀតឡើយ
អូនចង់និយាយអីក៏បានដែរ ឬ ចង់ធ្វើទៅក៏ធ្វើទៅ
ព្រះអើយ បើខ្ញុំជាស្រីវិញ ក្រោយពីលឺសម្លេងនេះចេញពីមាត់គេហើយ ពិតជាគួរឲ្យក្តៅស្លឹកត្រចៀកណាស់ហើយ។ ដូច្នេះបើសិនជា អ្នកសង្កេតឃើញ គាត់ឧស្សាហ៍និយាយបែបនេះមែន ចូរប្រាប់អារម្មណ៍អ្នកឲ្យគាត់ដឹងផងទៅ។ បើសិនជាគាត់នៅតែស្រឡាញ់អ្នក គាត់នឹងកែប្រែកំហុសឆ្គងនេះហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com