រូបត្លុក
 ត្រូវ​ចៀសវាង​កុំ​ឲ្យ​ផលប្រយោជន៍​បំផ្លាញ​ទំនាក់ទំនង​គ្រួសារ​!
09, Oct 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភ្លើង​ច​ង្ក្រៀ​ង​ផ្ទះ​អ្នកណា ភ្លឺ​នៅផ្ទះ​អ្នកនោះ​។ នេះ គឺជា​សុភាសិត​ខ្មែរ​ដែល​ចង់​និយាយថា គ្រួសារ​នីមួយៗ​មាន​បញ្ហា​រៀងៗ​ខ្លួន ហើយ​មានតែ​មនុស្ស​ក្នុង​គ្រួសារ​នោះទេ​ទើប​ដឹង​។ ការមើល​ពី​ខាងក្រៅ ឬ​វាយតម្លៃ​ពី​ខាងក្រៅ មិន​ត្រឹមត្រូវ​ឡើយ​។ នៅក្នុង​គ្រួសារ​នីមួយៗ មិន​ថា នៅ​កម្ពុជា ឬ​នៅ​ប្រទេស​ផ្សេង​ទេ បញ្ហា​ចេះតែ​កើតឡើង​ហើយ​។ តើ​សមាជិកគ្រួសារ​នីមួយៗ​គួរ​ពង្រីក​បញ្ហា​ឲ្យ​ប៉ោង​ឡើង​ធំ ឬ​ផ្ទុយទៅវិញ សមាជិក​នីមួយៗ​គួរ​អត់អោន​ឲ្យ​គ្នា និង​បង្កើត​សុខដុមរមនា​? សូមកុំ​ឲ្យ​ផលប្រយោជន៍​បំបាត់​មិត្តភាព ឬ​កាត់ផ្តាច់​សាច់ញាតិ​ឲ្យ​សោះ​។ ប្រាក់​អាច​រកបាន មិត្តភាព​បងប្អូន ក្រុមគ្រួសារ​មិនអាច​រកបាន​ឡើយ​។ ជីវិត​មនុស្ស​ខ្លី​ណាស់​៕



© រក្សាសិទ្ធិដោយ thmeythmey.com