ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 ពេលខ្លះ កូនស្រី​ត្រូវការ​ឪពុក ជាង​ត្រូវការ​ម្តាយ​
21, May 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កូនក្មេង​នឹង​រៀន​ពីអ្វី ដែល​គេ​ឆ្លងកាត់​ប្រចាំថ្ងៃ ហើយ​អ្នក​ប្រហែលជា​គិតថា ម្តាយ ដើរតួនាទី​សំខាន់ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​ឪពុក ជាពិសេស គឺ​កូនស្រី​តែម្តង​។ វា​អាច​ត្រឹមត្រូវ ប៉ុន្តែ តាមពិតទៅ កូនស្រី​របស់​អ្នក ក៏ត្រូវ​ការ​ឪពុក​គេ​ខ្លាំង​ណាស់ដែរ​។​



​តើ​ឪពុក​មាន​តួនាទី ឬ​សារៈសំខាន់​អ្វីខ្លះ​នៅក្នុង​គ្រួសារ​? មាន​ច្រើនណាស់ ៖

1.    ​ស្រឡាញ់​ម្តាយ​របស់គេ និង​ថែទាំ​គ្រួសារ​ទាំងមូល​

2.    ​ឪពុកម្តាយ​បានផ្តល់​ភាពកក់ក្តៅ និង​ភាព​រីករាយ​ដល់​គ្រួសារ​

3.    ​ឪពុក​ជាម​នុស្ស​ដែល​ធ្វើ​ឲ្យ​គ្រួសារ មាន​សុវត្ថិភាព និង​អាច​ការពារ​សមាជិក​ក្នុង​គ្រួសារ​នេះ​បាន​

4.    ​ឪពុក​ភាគច្រើន​យល់ចិត្ត​កូន ហើយ​បំពេញចិត្ត​កូនស្រី​ជាង​ម្តាយ​របស់គេ​

5.    ​ឪពុក​ភាគច្រើន​អាច​ចូលរួម​កម្មវិធី ឬ​ការកំសាន្ត​នានា​របស់​កូន មិន​ថា​នៅ​សាលា ឬ​ទីណា​ឡើយ​

6.    ​ឪពុក​ភាគច្រើន​ចូលចិត្ត​និយាយថា កូនស្រី​ស្អាត​ណាស់​

7.    ​ឪពុក​ជាម​នុស្ស​ប្រុស​ដែល​ស្និទ្ធ និង​អាច​ជឿទុកចិត្ត​បាន ពេលដែល​កូនស្រី​ចង់​ពិភាក្សា​ជាមួយ​

8.    ​ឪពុក​អាច​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុសត្រូវ និង​ក្លាយជា​មនុស្ស​រឹងប៉ឹង​ម្នាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com