បទយកការណ៍ / បទសម្ភាសន៍
ជនជាតិព្នងម្នាក់ បើកហាងលក់ម្ហូបជនជាតិដើមភាគតិចនៅភ្នំពេញ
× ភ្នំពេញ៖ អ្នកស្រី យុន ម៉ាណេ ម្ចាស់ហាងឈ្មោះ«ផ្ទះបាយជនជាតិដើម» មានប្រសាសន៍ថា ហាងនេះ បានសម្រិតសម្រាំងម្ហូបបែបធម្មជាតិ ដែលជនជាតិដើមភាគតិចនៅភាគឦសានប្រទេសកម្ពុជា តែងតែបរិភោគជាប្រចាំថ្ងៃ ដោយយកចុងភៅជាជនជាតិដើមភាគតិច យកបន្លែព្រៃ និងសាច់ធម្មជាតិ ដើម្បីចម្រាញ់ជាម្ហូប ដែលអាចជួយដល់សុខភាពអតិថិជន។ ក្នុងវ័យ៣៥ឆ្នាំ អ្នកស្រី បន្តទៀតថា មូលហេតុនៃការបើកហាងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណម្ហូបជនជាតិដើមភាគតិច និងផ្សព្វផ្សាយដល់អតិថិជនទាំងជនជាតិខ្មែរ និងបរទេស ឲ្យបានស្គាល់ផងដែរ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ អ្នកស្រី យុន ម៉ាណេ ដូចតទៅ៖
Tag:
ជនជាតិដើមព្នង
ម្ហូបជនជាតិដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com