ពីនេះ ពីនោះ
តើ «មណ្ឌលអាកាសរចល់» និង «មណ្ឌលអាកាសស្ងប់» ជាអ្វី?
× ភ្នំពេញ៖ «មណ្ឌលអាកាសរចល់» និង «មណ្ឌលអាកាសស្ងប់» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
«មណ្ឌលអាកាសរចល់» Troposphere ជាស្រទាប់បរិយាកាសព័ទ្ធជុំវិញផែនដី មានកម្រាស់ពី៦ ទៅ ៨គ.ម នៅតំបន់ប៉ូល ៩គ.ម នៅកន្លែងដែលមានរយៈកម្ពស់ខ្ពស់ ១៦គ.ម នៅតំបន់ត្រូពិក និងពី ១៦ ដល់ ១៧គ.ម នៅតំបន់អេក្វាទ័រ។ មណ្ឌលនេះ មានលក្ខណៈសម្គាល់ដោយសីតុណ្ហភាព និងសម្ពាធបរិយាកាសចុះពីរយៈកម្ពស់ទាបទៅរយៈកម្ពស់ខ្ពស់ ហើយជាមណ្ឌលដែលកើតមានបាតុភូត ឧតុភូតច្រើនបំផុត។
«មណ្ឌលអាកាសស្ងប់» Stratosphere ជាមណ្ឌលបរិយាកាសចន្លោះមណ្ឌលអាកាសរចល់ និងមណ្ឌលអាកាសកណ្ដាលមានរយៈកម្ពស់ដល់៥០គ.ម (មានកម្រាស់ប្រមាណ ៤០គ.ម)។ មណ្ឌលនេះ ខ្សត់ខ្យល់ និងសំណើម។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)។
© រក្សាសិទ្ធិដោយ thmeythmey.com