កីឡាជាតិ
ជាតិ
AFF U15 Girl៖ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ខណៈ​ថៃ​គ្រង​ម្ចាស់​ជើងឯក​
22, May 2017 , 10:27 am        
រូបភាព
ដោយ:
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ថៃ បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ AFF U15 Girl Championship ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​ហ្វីលីពីន ៦-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា នៅ​កីឡដ្ឋាន KM16​។ ចំណែក​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ៣-១​។



​ក្រោយ​បំពេញបេសកកម្ម​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅក្នុង​ពានរង្វាន់ AFF U15 Girl Championship ប្រចាំឆ្នាំ​២០១៧ នៅលើ​ទឹកដី​ឡាវ ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​បាន​មកដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​ម្សិលមិញ​។ ក្រុម​កម្ពុជា បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ក្រោយ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ៣-១ នៅ​វគ្គ​ផ្តា​ត់​ព្រ័ត្រ​ក្នុងជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។​

​ចំណែក​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​ថៃ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ ក្រោយ​យកឈ្នះ​ក្រុម​ហ្វីលីពីន ៦-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា នៅ​កីឡដ្ឋាន KM16 លើ​ទឹកដី​ប្រទេស​ឡាវ​។ ចំណែក​ក្រុម​ហ្វីលីពីន​ជា​ម្ចាស់​ជើងឯក​រង ខណៈ​មី​យ៉ាន់​ម៉ា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣៕ 


Tag:
 បាល់ទាត់​
  AFF U15 Girl
© រក្សាសិទ្ធិដោយ thmeythmey.com