រថយន្ត
អត្ថបទពាណិជ្ជកម្ម
Jaguar Land Rover ប្រកាស​ជា​ផ្លូវការ​នូវ​នាយក​គ្រប់គ្រង​ទូទៅ​ថ្មី ទៅកាន់​ទីផ្សារ​រថយន្ដ​កម្ពុជា​
22, May 2017 , 2:40 pm        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បានប្រកាស​ជា​ផ្លូវការ​នូវ​នាយក​គ្រប់គ្រង​ថ្មី​របស់​រថយន្ដ​ម៉ាក Jaguar Land Rover គឺ​លោក Ulf Sebecke ជា​អ្នក​បន្ដ​ដឹកនាំ​ម៉ាក​រថយន្ដ​ទាំងពីរ សម្រាប់​ទីផ្សារ​រថយន្ដ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ កន្លងទៅ​។​

​លោក Ulf គឺជា​ជនជាតិ​អាឡឺម៉ង់ ដែល​រស់នៅ​ប្រទេស​អូស្ដ្រាលី ហើយ​លោក​បាន​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ជាមួយ​បទពិសោធន៍​ជាង ៣០​ឆ្នាំ ក្នុង​វិស័យ​រថយន្ដ​បែប​ទំនើប​។​

​លោក Ulf បាន​និយាយប្រាប់​អ្នកកាសែត​ថា “​តាំង​នាម​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ Jaguar Land Rover របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ឈរ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ល្អ​នៅថ្ងៃនេះ ដើម្បី​បង្កើន​ទំនាក់ទំនង​មិត្តភាព​របស់​យើង​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា ក្រុមហ៊ុន RMA Cambodia គឺជា​អ្នក​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ទាំងពីរ​ម៉ាក Jaguar និង Land Rover គ្រឿង​តុបតែង និង​គ្រឿងបន្លាស់​របស់​ម៉ាក Jaguar Land Rover សុទ្ធ​ពិតប្រាកដ ១០០ ភាគរយ ប្រចាំ​ប្រទេស​កម្ពុជា​តាំងពី​ខែ​មិនា​ឆ្នាំ ២០១៤ មក​។ ទាំង​ក្រុមហ៊ុន RMA Cambodia និង​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ Jaguar Land Rover បាន​ប្តេជ្ញាចិត្ត​ក្នុងការ​វិនិយោគ​និង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ផ្ដល់​ឲ្យ​នូវ​ផលិតផល​ដែលមាន​ការច្នៃប្រឌិត​ថ្មី ទំនើប និង​ផ្ដល់​សេវាកម្ម​លំដាប់ថ្នាក់​ពិភពលោក ហើយ​អ្វីដែល​សំខាន់បំផុត​នោះ គឺ​ការអភិវឌ្ឍ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការងារ​និង​ការបណ្តុះ​បណ្តា​ធនធានមនុស្ស​។



ក្នុងនាម​ជានា​យក​គ្រប់គ្រង​ទូទៅ​នៃ​ផលិតផល Jaguar Land Rover របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ខ្ញុំ​ជឿជាក់ថា​លោកអ្នក ដែលជា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង ចូលរួមចំណែក​ជាមួយ​យើង​ក្នុងការ​អភិវឌ្ឍ​ន៏​ប្រទេស​ស្រស់ស្អាត​មួយ​នេះ​។ យើង​កំពុង​រង់ចាំ​ក្នុង​ផ្តល់ជូន​នូវ​សេវាកម្ម​លំដាប់ថ្នាក់​ពិភពលោក​ដល់​អតិថិជន​របស់​ពួកយើង ហើយ​ផ្តល់​អតិថិជន​នូវ​ពត៌មាន​ទាំងអស់​ដែល​យើង​មាន ដូច្នេះ​ពួកគេ​អាចធ្វើ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​។ ការធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ពួកយើង គឺ​ស្ថិតនៅក្នុង​គោលការណ៍​នៃ​តម្លាភាព​, ភាព​ប្រាស្រ័យ​ទាក់ទង និង​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដោយផ្ទាល់​។



ខ្ញុំ​សូម​ជូនដំណឹង​ដល់​សាធារណៈ​របស់​យើង​ថា​មានតែ​រថយន្ត Jaguar Land Rover របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​ទេ ដែលជា​ផលិតផល​ពិតប្រាកដ ១០០ ភាគរយ ត្រូវបាន​រចនា​និង​ផលិតឡើង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ទីផ្សារ​ប្រទេស​កម្ពុជា​ដូចជា​អាកាសធាតុ​និង​គុណភាព​ប្រេង​ជាដើម​។ រថយន្ត​របស់​យើង ត្រូវបាន​នាំចូល​ផ្ដាច់មុខ នូវ​ការធានា និង​គម្រោង​ផ្ដល់​សេវាកម្ម​ពី​ឧស្សាហករ ដែល​ផ្តល់ឱ្យ​អតិថិជន​របស់​យើង​មាន​ទំនុក​ចិ​ត្ដ​បំផុត​។ ផលិតផល​និង​សេវាកម្ម​ទាំងអស់ ត្រូវបាន​បម្រើ​ជូន​លោកអ្នក​ជាមួយនិង​ជំនាញ​ឯកទេស​ខ្ពស់បំផុត ដែល​បាន​បណ្តុះបណ្តាល​និង​មាន​លិខិតបញ្ជាក់​ដោយ​អ្នកជំនាញ​មកពី​រោងចក្រ​ដើម​ចក្រភព​អង់គ្លេស​។ យើង​សូម​សន្យាថា​នឹង​បម្រើ​អតិថិជន​របស់​យើង​ឥតឈប់ឈរ​ដោយ​គ្មាន​ការ​រុញ​រា​ឡើយ​។ លោក​ក៏បាន​ចែករំលែក​ជាមួយ​ដំណឹង​អស្ចារ្យ​មួយ​នាពេល​ខាងមុខនេះ គឺ​ផលិតផល​ថ្មី​ម៉ាក the All-New Land Rover Discovery and the All-New Range Rover Velar នឹង​ចូលទៅក្នុង​ទីផ្សារ​រថយន្ត​កម្ពុជា​នៅពេល​ឆាប់ៗ​នេះ ។ កម្មវិធី​សម្ភោ​ធ​រថយន្ត​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើមខែ​សីហា​នេះ​។​



​គួរបញ្ជាក់​ផងដែរ​ថា រថយន្ដ​ម៉ាក Jaguar Land Rover ត្រូវបាន​ផ្តល់​សិទ្ធ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រសួងពាណិជ្ជកម្ម​លេខ​១៤៥៧ ព​.​ណ​ក​សប ជូនទៅ​ក្រុមហ៊ុន RMA Cambodia ដែលមាន​មជ្ឍមណ្ឌល​តាំង​លក់ និង​ថែទាំ​ជួសជុល​រថយន្ដ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ​។ 

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com