រថយន្ត
The Harris Poll៖ រថយន្ត Mercedes ជា​ជម្រើស​ទីមួយ​របស់​យុវជន​អាមេរិក​
22, May 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​លទ្ធផល​នៃ​ការសិក្សា​មួយ​របស់​ទីភ្នាក់ងារ​ស្ទង់​មតិ The Harris Poll ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង​ញូវយ៉ក បាន​បង្ហាញថា យុវជន​អាមេរិក​ភាគច្រើន​និយម​រថយន្ត Mercedes ជាង​រថយន្ត​ម៉ូ​ដែល​ផ្សេងៗ​ទៀត​។ ការសិក្សា​នេះ ផ្អែកលើ​អ្នកប្រើប្រាស់​ប្រមាណ​១០​ម៉ឺន​នាក់​ដែល​កើត​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០០១ ។​



​ក្នុងចំណោម​យុវជន​អាមេរិក ដែល The Harris Poll  ធ្វើ​ការស្ទង់មតិ ភាគច្រើនបំផុត​ចាប់អារម្មណ៍​លើ​រថយន្ត​ប្រណីតៗ បើទោះបីជា​ពួកគេ​មួយចំនួន​មិនទាន់មាន​ភាព​ឯករាជ្យ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ក៏ដោយ​។ បើតាម​ការផ្សាយ​របស់​វែបសាយ Motor 1 ចំណង់​ចំណូលចិត្ត​របស់​យុវជន​មួយចំនួន ត្រូវបាន​ឪពុកម្តាយ​រារាំង​។​

​សម្រាប់​ប្រភេទ​រថយន្ត​ប្រណីត Luxury Automotive Brand of the Year យុវជន​អាមេរិក ជ្រើសរើស​ម៉ាក Mercedes-Benz ស្ថិតនៅ​លំដាប់​ទីមួយ ដោយ​នាំមុខ BMW, Genesis, Lexus និង Porsche​។ ជម្រើស​បន្តបន្ទាប់​ទៀត​រួមមាន Acura, Audi, Cadillac, Infiniti, Jaguar, Land Rover, Lincoln, Tesla និង Volvo​។​

​ចំពោះ​ប្រភេទ​យន្ត Non-Luxury Automotive Brand of the Year ដែល​ស្ទង់​មតិ​ដោយ The Harris Poll ប្រចាំឆ្នាំ​២០១៧ Toyota ស្ថិតនៅ​លំដាប់​ទីមួយ ហើយ Honda, Chevrolet, Ford, Subaru, Nissan, GMC និង Mazda ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​។​

​ជម្រើស​បន្តបន្ទាប់​រប​ស់​យុវជន​អាមេរិក​សម្រាប់​លំដាប់​រថយន្ត Non-Luxury Automotive Brands រួមមាន Chrysler, Dodge, Fiat, Hyundai, Jeep, Kia, MINI Cooper, Mitsubishi, Ram និង Volkswagen៕


© រក្សាសិទ្ធិដោយ thmeythmey.com