ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម្រស់ ៖ ត្រូវ​ប្រើ​ផលិតផល ដែល​ស័​ក្ត​សម ឬ​ត្រូវ​នឹង​ស្បែក​របស់​អ្នក​
07, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របស់​ថ្លៃ មិន​ប្រាកដថា​ល្អ របស់​ល្អ មិន​ប្រាកដថា​ថ្លៃ ប៉ុន្តែ ភាគច្រើន របស់​ថ្លៃ សុទ្ធ​មានគុណ​ភាព និង​អាច​ជឿទុកចិត្ត​បាន​។​



​ស្បែ​កមុខ និង​រាងកាយ​របស់​អ្នក អាច​ខុសគ្នា​នឹង​ស្បែក​របស់​អ្នកដទៃ ដូច្នេះ បើ​អ្នក​គិតថា ឃើញ​គេ​ប្រើ​ផលិតផល​នោះ​ជោគជ័យ ឬ​ស្អាតបាត ហើយ​អ្នក​ចង់​ប្រើ​តាម​នោះ អ្នក​គិត​ខុស​ហើយ​។​

​ដំបូន្មាន​របស់​អ្នកជំនាញ​យើង​ក្នុងថ្ងៃនេះ គឺថា អ្នក​ត្រូវ​ប្រើ​ផលិតផល​មានគុណ​ភាព និង​ត្រូវ​នឹង​ស្បែក​របស់​អ្នក​។ បើ​អ៊ីចឹង តើ​ធ្វើ​ដូចម្តេច ទើប​អាច​ដឹងថា ស្បែក​របស់​អ្នក​ស្ថិតក្នុង​ប្រភេទ​ណា ហើយ​គួរប្រើ​ផលិតផល​អ្វី ទើប​ត្រឹមត្រូវ​នោះ​? ចម្លើយ​គឺ អ្នក​គួរតែ​ចំណាយ​ពេលវេលា និង​ថវិការ​ខ្លះ ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក ដើម្បី​ឲ្យ​គាត់​ពិនិត្យមើល​។​
 
​អ្នក​ត្រូវ​ចាំ​ថា បើ​ស្រឡាញ់​សម្រស់ កុំ​ប្រើ​ផលិតផល​ផ្តេសផ្តាស​តាម​ការនឹកឃើញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com