អត្ថបទពាណិជ្ជកម្ម
ច្បាប់ពាណិជ្ជកម្ម​ដែល​ពាណិជ្ជករ និយោជក និង​និ​យោ​ជិ​ក​គួរ​យល់ដឹង​
22, May 2017 , 4:58 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ពាណិជ្ជកម្ម​កំពុងតែ​មានកា​រវិ​ឌ្ឍ​ន៍ និង​រីកដុះដាល​យ៉ាងខ្លាំង​នៅលើ​សកលលោក​។ ជាមួយគ្នានេះដែរ វិស័យ​ច្បាប់​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​សម្របសម្រួល ព្រមទាំង​រក្សា​ស្ថិរភាព​នូវ​វិស័យ​នានា​នៅក្នុង​ប្រទេស​នីមួយៗ​។​

​សម្រាប់​ពាណិជ្ជករ និ​យោ​ជិ​ក និយោជក​នៃ​ក្រុមហ៊ុន ស្ថាប័ន និង​សហគ្រាស​គ្រប់​ធន់​គ្រប់​ប្រភេទ ការយល់ដឹង​អំពី​ផ្នែក​ច្បាប់ពាណិជ្ជកម្ម និង​ច្បាប់​ពន្ធដារ​នៃ​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើ​ជំនួញ ឬ​បម្រើ​ការងារ​គឺមាន​សារសំខាន់​ខ្លាំងណាស់​។ ហេតុអ្វី​បានជា​ច្បាប់ពាណិជ្ជកម្ម​ដើរតួនាទី​សំខាន់​នៅក្នុង​ជីវភាព​រស់នៅ ការធ្វើការងារ និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ពាណិជ្ជករ និ​យោ​ជិ​ក និយោជក​?

​ច្បាប់ពាណិជ្ជកម្ម​បានផ្ដល់​អត្ថប្រយោជន៍ និង​ចំណេះដឹង​យ៉ាងច្រើន​ដូចជា​៖
​    ​ប្រព័ន្ធ​ច្បាប់​សំខាន់ៗ​ដែល​ទាក់ទង​ទៅនឹង​ពាណិជ្ជករ និង​ការវិនិយោគ​
​    ​ប្រភេទ​ផ្សេងៗ​នៃ​ក្រុមហ៊ុន​នីមួយៗ​នៅ ប្រទេស​កម្ពុជា​
​    ​ច្បាប់​ការងារ និង​ការចុះកិច្ចសន្យា​ការងារ​
​    ​ការចុះបញ្ជី​ពាណិជ្ជកម្ម​
​    ​របៀប​នៃ​ការបង្កើត​អាជីវកម្ម ឬ​ពាណិជ្ជកម្ម​
​    ​ការរៀបចំ​ក្រុមហ៊ុន ការគ្រប់គ្រង​ក្រុមហ៊ុន មូលធន និង​ហិរញ្ញវត្ថុ​ផ្សេងៗ​
​របៀប​ដោះស្រាយ​ជម្លោះរ​វាគ​ភាគី​ផ្សេងៗ និង​ការសង​បំណុល​ផ្សេងៗ​នៅពេល ក្រុមហ៊ុន​រង​វិបត្តិ​ផ្សេងៗ​

​    ​ច្បាប់​ទាក់ទង​ទៅនឹង​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ជាដើម​។​
​តាមរយៈ​ការរៀបរាប់​នូវ​អត្ថប្រយោជន៍ និង​ចំណេះដឹង​ខាងលើ សបញ្ជាក់​អោយឃើញថា វា​ជា​ចំណេះដឹង​មួយ​ដែល​ពាណិជ្ជករ និ​យោ​ជិ​ក និយោជក​គួរ​គប្បី​សិក្សា​ស្វែងយល់​អោយបាន​ច្បាស់​ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​មួយចំនួន​ដូចជា បញ្ហា​ជម្លោះ​រវាង​ម្ចាស់​ហ៊ុន និង​ម្ចាស់​ហ៊ុន និយោជក និង​និ​យោ​ជិ​ក ព្រមទាំង​បញ្ហា​ទាក់ទង​ទៅនឹង​ដៃគូ​ប្រកួតប្រជែង និង​បញ្ហា​អាជីវកម្ម​ផ្សេងៗ​។​

​ទន្ទឹមនឹង​នេះដែរ វិទ្យាស្ថាន CamEd Business School ជា​វិទ្យាស្ថាន​មួយ​ដែលមាន​ការបណ្ដុះបណ្ដាល​ទៅលើ​ការសិក្សា​វគ្គ​ខ្លី “​ច្បាប់ពាណិជ្ជកម្ម​កម្ពុជា​” នៅ​រៀងរាល់​ចុង​សប្ដាហ៍ ដោយមាន​ការបណ្ដុះបណ្ដាល​ដោយ​សាស្ត្រាចារ្យ​ដែលមាន​ទាំង​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ច្បាស់លាស់​ទាក់ទង​ទៅនឹង​ច្បាប់ពាណិជ្ជកម្ម និង​ការដោះស្រាយ​វិវាទ​អាជីវកម្ម​ផ្សេងៗ​។

​ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​ជា​ទុន​ក្នុងការ​ដោះស្រាយ និង​បញ្ជៀ​ស​នូវ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ​នាពេល​អនាគត ដូច្នេះ​ចាប់ផ្ដើម​ស្រវា​ក្រេប​យក​នូវ​ចំណេះដឹង និង​ជំនាញ​ទាំងនេះ​នៅ​វិទ្យាស្ថាន CamEd Business School ។ សម្រាប់​ពត៌មាន​លំអិត​សូម​ចូលទៅ​កាន់​គេហទំព័រ www.cam-ed.com ឬ​ទំនាក់ទំនង​មកកាន់ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០ / ៩៦១​។​




© រក្សាសិទ្ធិដោយ thmeythmey.com