ជាតិ
ស្ពាន​អណ្តែត​ទឹក​គ្រោង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ឧសភា​
23, May 2017 , 8:59 am        
រូបភាព
«រូបភាព៖ អាជ្ញាធរជាតិអប្សរា»
«រូបភាព៖ អាជ្ញាធរជាតិអប្សរា»
​សៀមរាប​៖ ស្ពាន​អណ្តែត​ទឹក ដែល​សង់​ជំនួស​ចរាចរណ៍​នៅ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត គ្រោង​នឹងដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៧​។ ស្ពាន​នេះ សង់​ឡើង​ដើម្បី​បញ្ជៀ​ស​ចរាចរណ៍ ពេលដែល​ស្ពាន​ហាល​នឹង​បិទ​ការដ្ឋាន​ជួសជុល​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​អណ្តែត​ទឹក​ដែល​កាត់​ក​សិន្ធុ​អង្គរវត្ត នឹងដាក់​សម្ពោធ​ជា​ផ្លូវការ ក្រោម​វត្តមាន​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា​។ ពិធី​សម្ពោធ​នេះ​ធ្វើឡើង ក្រោយ​ស្ពាន​អណ្តែត​ទឹកបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៦​មក​។​

​ស្ពាន​អណ្តែត​ទឹក គឺ​សង់​ឡើង​ពី​ពោងទឹក ដែលជា​បច្ចេកទេស​ថ្មី​នាំចូល​ពី​ប្រទេស​កាណាដា និង​អាច​ធានា​គុណភាព​រយៈពេល​៥​ឆ្នាំ​។ ហើយ​ស្ពាន​នេះ​មាន​ទទឹង​១០​ម៉ែត្រ និង​បណ្តោយ​២២០​ម៉ែត្រ​។

​សូម​រម្លឹកថា ស្ពាន​ហាល​ខាងលិច​មុខ​ប្រាសាទអង្គរវត្ត​នឹង​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ទាំងស្រុង ខណៈដែល​ស្ពាន​នេះ​កំពុងដំណើរការ​ជួសជុល​ដោយ​អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការផ្អាក​លែង​ឲ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់ គឺ​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ជាយថាហេតុ និង​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​ជួសជុល​ស្ពាន​ហាល​នេះ​បានល្អ​ប្រសើរ​៕


Tag:
 ស្ពាន​អណ្តែត​ទឹក​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com