ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺពេញខ្លួន តើគួរគេងរបៀបណាទើបលក់ស្រួលទៅ?
× មុនពេលអ្នកលេបថ្នាំដើម្បីបំបាត់ការឈឺចាប់ ចូរចាំថា របៀបដែលអ្នកគេងក៏ជាវិធីជួយបំបាត់ការឈឺ បន្ថយការរលាក និងធ្វើឲ្យមានអារម្មណ៍ល្អដែរ។ ប៉ុន្តែក្នុងពេលជាមួយគ្នាដែលអ្នកកំពុងតែឈឺចាប់ដូចជា ឈឺក្បាលខ្ទកៗ ឬឈឺចាប់ពេលមករដូវ វាក៏អាចពិបាកធ្វើឲ្យអ្នកគេងលក់បានដែរ។ តាមពិតទៅ នៅពេលអ្នកមិនអាចគេងបែបនេះ ការឈឺចាប់កាន់តែខ្លាំងឡើងៗទៅវិញទេ។
ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ ហើយគេងលក់បានស្រួលថែមទៀត។
ពេលឈឺក្បាល
ចូរគេងផ្ងាឲ្យត្រង់ខ្លួន ហើយកើយខ្នើយឲ្យចំកណ្តាលខ្នើយ ដើម្បីកុំឲ្យក្បាលងាកទៅឆ្វេងស្តាំបានក្នុងពេលគេង។ វិធីសាស្ត្រនេះក៏អាចជួយឲ្យគេងលក់បានកាន់តែស្រួលផងដែរ។
ឈឺចាប់ពេលមករដូវ
ចូរគេងផ្ងា ហើយដាក់ខ្នើយនៅខាងក្រោមកែងជើងដើម្បីបំបាត់ការឈឺចាប់បានមួយចំនួន។ ចូរប្រាកដថា ឆ្អឹងកងខ្នងអ្នកមិនបានច្បត់ក្នុងពេលកំពុងតែគេងឡើយ។
ពេលផ្តាសាយ
ចូរគេងផ្ងា ហើយដាក់ខ្នើយកល់ក្បាលខ្ពស់បន្តិចឲ្យដូចជម្រាលភ្នំ។ ការធ្វើបែបនេះនឹងកាត់បន្ថយភាពមិនមានផាសុកភាពពេលកំពុងតែផ្តាសាយបាន។
ពេលឈឺក្រពះ
ចូរគេងផ្អៀងមកខាងឆ្វេង ហើយដាក់ខ្នើយនៅចន្លោះជើង។ ពេលនោះវានឹងជំរុញដល់ការគេង និងហើយមិនសូវឈឺក្រពះទៀតផង។
ឈឺខ្នង
ចូរគេងផ្ងា ហើយដាក់ខ្នើយនៅក្រោមជង្គង់។ បន្ទាប់មក ចូរដាក់កន្សែងដែលម៉ូមួយនៅក្រោមចង្កេះផងដើម្បីបំបាត់ការឈឺចាប់ និងភាពគ្មានផាសុកភាពនានា។
ពេលឈឺនៅកញ្ចឹងករ
ចូរគេងផ្ងា ហើយក្បាលកើយខ្នើយធម្មតា។ ចូរម៉ូកន្សែងមួយដាក់នៅក្រោមកញ្ចឹងកទៅ។
ពេលឈឺស្មា
ចូរគេងផ្អៀងនៅខាងដែលមិនឈឺ ហើយផ្ទុចជង្គង់ឡើង។ បន្ទាប់មកដាក់ខ្នើយគងមួយនៅចន្លោះជង្គង់ទាំងសងខាង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com