អត្ថបទពាណិជ្ជកម្ម
អាហារ​៥​ប្រភេទ​ដែល​ជួយ​អ្នក​លូត​កម្ពស់​ល្អ​បំផុត​
23, May 2017 , 2:25 pm        
រូបភាព
ដោយ:
​កម្ពស់​របស់​មនុស្សម្នា​ក់ៗ​ត្រូវបាន​កំណត់ដោយ​ហ្សែ​ន​សុខភាព​និង​បរិស្ថាន​ជុំវិញខ្លួន​។ ការលូតលាស់​នឹង​ធ្លាក់ចុះ​ក្រោយពេល​មនុស្សពេញវ័យ​។ ប៉ុន្តែ​យើង​អាចជួយ​ការលូតលាស់​នេះ​បាន​ដោយ​ការ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​។​
 
- អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​៖ តាម​គេហទំព័រ​ការលូតលាស់​របស់​យុវវ័យ​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល ៣០​ឆ្នាំ ដំបូង​នៃ​ជីវិត​ឆ្អឹង​របស់​មនុស្ស​យើង​ធ្វើការ​សាងសង់​ឆ្អឹង​បន្ថែម​ទៀតហើយ​និង​រក្សាទុក​ជាតិ​កាល់ស្យូម​។ ជាតិ​កាល់ស្យូម​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់ធ្វើឲ្យឆ្អឹងរឹងមាំហើយ​វា​ល្អ​បំផុត​ប្រសិនបើ​ធ្វើលំហាត់បន្ថែម​។ អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​មានដូចជា​ទឹកដោះគោ​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​ប្រភេទ​បន្លែ​មាន​ស្លឹក​និង​ត្រី​សា​ឌី​ន​។​


 
- អាហារ​សម្បូរ​វីតាមីន A៖ ឆ្អឹង​រឹង​ម៉ាំ​ដោយសារ​វីតាមីន​និង​សារធាតុ​ខនិជ​។ អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន A មានដូចជា​ថ្លើម​សត្វ​ស៊ុត​ផ្នែក​ពណ៌​លឿង​ការ៉ុត​ឆៅ​និង​ម្ទេស​ប្លោក​ពណ៌​ក្រហម​។ អ្នក​ក៏​អាច​បន្ថែម​វីតាមីន A ទៅក្នុង​ការទទួល​ទាន​ប្រចាំថ្ងៃ​ដោយ​ការប្រើ​ថ្នាំ​វីតាមីន A បានដែរ​។ ប៉ុន្តែ​ការទទួល​ទាន​វីតាមីន​A ច្រើនពេក​អាច​បង្ករ​ឲ្យ​ទៅជា​ជាតិពុល​។​
- អាហារ​សម្បូរ​វីតាមីន D៖ វីតាមីន D ជួយធ្វើឲ្យឆ្អឹងរឹងមាំ​។ អាហារ​ដែល​សម្បូរ​វីតាមីន​D មាន​ថ្លើម​សត្វ​សាច់គោ​ត្រី​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​និង​ស៊ុត​។ វីតាមីន​D ក៏មាន​លក់​ជា​ប្រភេទ​ថ្នាំ​វីតាមីន​បន្ថែម​ដែរ​។​
- អាហារ​សម្បូរ​ប្រូតេអ៊ីន​៖ ប្រូតេអ៊ីន​មាន​សារសំខាន់​ចំពោះ​ជាលិកា​និង​កម្លាំង​។ អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​មានដូចជា​សាច់​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​និង​ពពួកសត្វ​ក្នុង​ទឹក​ដែលមាន​សម្បក​ដូចជា​ក្តាម​និង​បង្គា​។​


 
- អាហារ​សម្បូរ​សារធាតុ​ស័ង្កសី​៖ ស័ង្កសី​ជួយ​ដល់​ការលូតលាស់​នៃ​ឆ្អឹង​និង​កម្លាំង​ភាពស៊ាំ​។ អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​នេះ​មានដូចជា​គ្រំ​សមុទ្រ (oysters) ពពួក​សណ្តែក​សាច់ជ្រូក​សាច់មាន់ ពពួក​គ្រាប់សណ្តែក​គ្រាប់​ផ្លែឈើ​និង​ស៊ុត​សត្វ​។​


 
ការរីកលូតលាស់កម្ពស់តាមបែបធម្មជាតិ  ពេលខ្លះ​ពិតជា​ពិបាក​ខ្លាំងណាស់ ព្រោះ​មាន​អាណាព្យាបាល​មួយចំនួន​ពួកគេ​មិនបាន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ថែទាំ​និង​ការផ្តល់​អាហារ​គ្រប់គ្រាន់​។ ហើយ​ក៏មាន​អាណាព្យាបាល​ខ្លះទៀត​ពួគគេ​បាន​ថែទាំ​កូនៗ​របស់គេ​យ៉ាង​ល្អ ហើយ​កូន​របស់​ពួកគេ​ទទួលបាន​កម្ពស់​ដូច​បំណង ព្រមទាំង​សុខភាព​ល្អ​ទៀតផង ។​
​ពិតណាស់​កម្ពស់​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ចឹ​ង​ហើយ​បានជា​អាណាព្យាបាល​គ្រប់រូប​ព្រួយបារម្ភ​ពី​កម្ពស់​កូនៗ យើងខ្ញុំ​សូម​ណែនាំ​អាណាព្យាបាល និង​អ្នក​ដែលមាន​ការព្រួយបារម្ភ​រឿង​កម្ពស់​ទាប​ឬ​ខ្លី​នោះ ដែល​មិនអាច​ដោះស្រាយបាន ជាមួយនឹង​ផលិតផល  Growth Height Pro នេះ​អាចជួយ​អ្នក​ដែល​ទុក្ខ​កង្វល់​កម្ពស់​ទាប ឲ្យ​ផ្លាស់ប្តូរ​មក​ខ្ពស់​ត្រឹមតែ​រយៈពេល​ខ្លី​។


 
Growth Height Pro​​ បាន​ចាត់ទុកជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុងការ​បង្កើន​កម្ពស់​កុមារ​។ ដោយសារ​សមាសធាតុ​ដែល​ល្អ​សម្រាប់​ឆ្អឹងខ្ចី និង​ក្រពះ ជួយ​ឲ្យ​កុមារ​មាន​ចំណង់​អាហារ ញ៉ាំ​បាន​ច្រើន និង​ធំ​ខ្ពស់ជាង​មុន​។ បច្ចុប្បន្ននេះ ផលិតផល​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិ​ជន​ដោយសារ​គុណភាព​និង​ប្រសិទ្ធភាព​របស់​វា​។​



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com